ព័ត៌មានជាតិ

សូមជៀសឲ្យផុត! ពេលនេះសមត្ថកិច្ចឃាត់បានអស់ហើយ

កណ្តាល: ករណីផ្តល់ទីតាំងជួញដូរនឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)ថ្ងៃទី ១៨ខែ តុលា ឆ្នាំ ២០២១ វេលាម៉ោង ៤និង៤០នាទី នាទីនៅចំណុច ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ត កណ្តាល។
ដែលជនសង្ស័យ ចំនួន០៥នាក់ ស្រី០២នាក់
១/ឈ្មោះ ស៊ិន តុងអេង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិខ្សុំ ឃុំ បន្ទាយដែក ស្រុកកៀនស្វាយ ខេត្ត កណ្តាល ។ (មានសារធាតុញៀន)(អវិជ្ជមានកូវីត)
២/ ឈ្មោះ រុំ ស្រីរ៉ាត់ ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល (មានសារធាតុញៀន)(អវិជ្ជមានកូវីត)
៣/ឈ្មោះ ងួន ស្រីរត្ន័ ភេទ ស្រី អាយុ ១៩ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (មានសារធាតុញៀន) (អវិជ្ជមានកូវីត)
៤/ឈ្មោះ គិន រតនា(ជោគជ័យ)ភេទ ប្រុស អាយុ១៧ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(មានសារធាតុញៀន)(អវិជ្ជមានកូវីត)
៥/ឈ្មោះ ស សីហា(ខ្មោចឆៅ)ភេទ ប្រុស អាយុ ១៨ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល(មានសារធាតុញៀន) (អវិជ្ជមានកូវីត)
កម្លាំងផ្នែកនគរបាលយុត្តិធម៍ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលបន្ទាយដែក បានចុះបង្ក្រាបបទល្មើលួច(ឆក់) នៅផ្ទះ របស់ឈ្មោះ ស៊ិន តុងអេង ភេទ ប្រុស ពេលចុះបង្ក្រាបនោះ ជនសង្ស័យកំពុងប្រើប្រាស់ថ្នាំញៀន រួចសមត្ថកិច្ចក៍បាននាំខ្លួនជនសង្ស័យទាំងអស់មកផ្នែកជំនាញដើម្បីធ្វើការសាកសួរ។
.នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ឈ្មោះ ១/ស៊ុន តុងអេង ភេទប្រុស ២/ ឈ្មោះ រុំ ស្រីរ៉ាត់ ភេទ ស្រី ៣/ឈ្មោះ ងួន ស្រីរត្ន័ ភេទ ស្រី ៤/ឈ្មោះ គិន រតនា ភេទប្រុស ៥/ឈ្មោះ ស សីហា ភេទ ប្រុស បានសារភាពថា ពួកខ្លួនមិន បានប្រព្រឹត្តបទល្មើសលួច(ឆក់) ទេ ។ ហើយឈ្មោះ ស៊ុន តុងអេង ភេទប្រុស បានសារភាពបន្តទៀតថា ខ្លួនធ្លាប់កាន់ថ្នាំញៀនលក់ឲ្យឈ្មោះ ញាន សុដាវីត (ម៉ាប់) ភេទប្រុស អាយុ ២៩ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាលចំនួន០២ដង រួចមកហើយ ក្នុង០១ដងចំនួន០១កញ្ចប់ធំតំលៃ២០០០០០រៀល (ម្ភៃមុឺនរៀល) នឹងឈ្មោះ ប៊ុន ណាមុន្នី(សាក់ )ភេទប្រុស អាយុ ប្រហែល ៣៥ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ចំនួន០១ដង ០១កញ្ចប់ធំ តំលៃ២០០០០០រៀល (ម្ភៃមុឺនរៀល) ចំណែកឈ្មោះ គិន រតនា (ជោគជ័យ) ភេទប្រុស បានសារភាពបន្តទៀតថា ខ្លួនធ្លាប់ មកទិញថ្នាំញៀន(ម៉ាទឹកកក) ពីឈ្មោះ ស៊ិន តុងអេង ភេទប្រុស បានចំនួន០៤ដង (ទិញ០១ដងតំលៃ២០០០០រៀល (ពីរមុឺនរៀល) ដើម្បីយកទៅប្រើប្រាស់ ចំណែក០៣នាក់ទៀត បានសារភាពបន្តទៀតថា ពួកខ្លួនធ្លាប់ប្រើប្រាស់ថ្នាំញៀន (ម៉ាទឹកកក) នៅផ្ទះរបស់ឈ្មោះ ស៊ិន តុងអេង ភេទប្រុស បានចំនួនកន្លះខែហើយ នឹងចេះប្រើប្រាស់ថ្នាំញៀន ០៦ ខែមកហើយ ។ បន្ទាប់ពីរសួរនាំរួច កម្លាំងសមត្តកិច្ច ក៍បានបញ្ជួនជនសង្ស័យទាំង០៥នាក់ ស្រី០២ នាក់ រួមទាំងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

 

មតិយោបល់