ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ករណីយកដុំថ្មគប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ

បាត់ដំបង: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរួមនឹងយោបល់លោកវសេនីយ៍ឯកលឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៧និង៤០នាទី លោកវរសេនីយ៍ទោហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំធ្វើការឃាត់ខ្លួនបុរសម្នាក់ឈ្មោះផល់ ភាក់ អាយុ២៣ឆ្នាំ មានទីលំនៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ករណីធ្វើឱ្យខូចខាតដោយចេតនាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ(គប់កញ្ចក់បង្អួចផ្ទះ)។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះឡាយ ស្រីពៅ ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នាបណ្ដាលឱ្យបែកកញ្ចក់ចំនួន០១ផ្ទាំង។បន្ទាប់ពីធ្វើសកម្មភាពរួចភ្លាមៗស្របតាមបណ្តឹងរបស់ជនរងគ្រោះជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗនិងដកហូតដុំថ្មចំនួន០១ដុំនៅកន្លែងកើតហេតុ។

លោកវរសេនីយ៍ទោហេងបារាំងអធិការនគរបាលស្រុកបានបញ្ជាក់ថានៅពេលសាកសួរអំពីមូលហេតុដែលនាំឱ្យកើតករណីនេះជនសង្ស័យបានឆ្លើយសារភាពថាមូលហេតុដែលរូបគេប្រព្រឹត្តសកម្មភាពបែនបេះគីដោយសារូបគេប្រើប្រាស់គ្រឿងញៀនលើសកម្រិតទើបរវើរវាយហើយគិតថាក្រុមគ្រួសារជនរងគ្រោះនេះចង់ធ្វើបាបខ្លួនរករឿងខ្លួនទើបគេយកដុំថ្មធ្វើសកម្មភាពគប់ទៅលើដំបូលផ្ទះរបស់ជនរងគ្រោះតែម្ដងទៅ។

លោកវរសេនីយ៍ទោហេងបារាំងក៏បានបញ្ជាក់បន្ថែមថាជនសង្ស័យខាងលើធ្លាប់ប្រើហិង្សានិងយកដុំថ្មគប់ទៅលើដំបូលផ្ទះរបស់ជនរងគ្រោះជាច្រើនលើកច្រើនសារមកហើយនាពេលកន្លងទៅតែលើកនេះសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះរូបគាត់៕

 

មតិយោបល់