A L T R O Z   N E W S

បុរសម្នាក់របួសធ្ងន់បន្ទាប់ពីរថយន្តបុកនៅខេត្តព្រះសីហនុ

ព្រះសីហនុៈ កាលពីល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១...

ម្ចាស់ស្រវឹងទើបរេចង្កូតធ្លាក់ប្រឡាយទាំងល្ងាច

សៀមរាបៈ កាលពីល្ងាច ថ្ងៃទី ២៤...

ស្លាប់ម្នាក់បន្ទាប់ពីរថយន្តបុកជាមួយម៉ូតូនៅខេត្តកណ្តាល

កណ្តាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្តនឹងម៉ូតូ ស្លាប់...

បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតូធ្លាក់ប្រឡាយ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២៤ ខែមករា...

ខឹងប្រពន្ធរត់ចោលដុតផ្ទះខ្ទេច

កំពង់ស្ពឺៈ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ...

នារីម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីរថយន្តបុករះខណ្ឌមានជ័យ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី២៣ ខែមករា...

បុរសម្នាក់ចង.កសម្លាប់ខ្លួនទាំងអាល័យ

កំពង់ស្ពឺៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមករា...

ជនសង្ស័យ២នាក់បន្លំធ្វើជាទិញឥវ៉ាន់លួចយកកាបូបលុយនិងគ្រឿងអល័ង្ការអស់រាប់ពាន់ដុល្លារពីអាជីវករលក់បន្លែនិងគ្រឿងទេសនៅផ្សារហ៊ុយឡេងស្រុកភ្នំស្រុក

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មានជនមិនស្គាលមុខចំនួន០២នាក់ជាស្ត្រីបានធ្វើសកម្មភាពលួចយកកាបូបលុយនិងគ្រឿងអល័ង្ការពីអាជីវករលក់ដូរឥវ៉ាន់ចាប់ហួយនៅផ្សារហ៊ុយឡេងដែលមានទីតាំងភូមិស្រះឈូកខាងលិចឃុំស្រះជីកស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១១ព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២១។ លោកវរសេនីយ៍ត្រីប៉ិកគឹមហ៊ាក់អធិការរងទទួលការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថានៅវេលាម៉ោង៥ល្ងាចថ្ងៃទី២២ខែមករាឆ្នាំ២០២១មានឈ្មោះឈឿងប៊ុនឆុំភេទប្រុសអាយុ២៦ឆ្នាំនៅភូមិកណ្តាលខាងកើតឃុំស្រះជីកស្រុកភ្នំស្រុកបានបតឹងថានៅវេលាម៉ោង៨ព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២១មានជនមិនស្គាល់មុខបានធ្វើសកម្មភាពបន្លំទិញបន្លែលួចយកកាបូបលុយម្តាយរបស់ខ្លួនឈ្មោះកាន់យឺងអាយុ៦០ឆ្នាំនៅភូមិកណ្ដាលខាងកើតឃុំស្រះជីកស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យជាអាជីវករលក់បន្លែនិងគ្រឿងទេសនៅផ្សារហ៊ុយឡេងស្រុកភ្នំស្រុក។ លោកអធិការរងបានបន្តថាក្រោយពីទទួលបានបណ្តឹងលោកបានដឹកនាំកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកចុះទៅពិនិត្យនៅកន្លែងកើតហេតុនិងបានឆែកកាម៉ារ៉ាសុវត្ថិភាពបានឃើញមុខសញ្ញាធ្វើសកម្មភាពលួចយកកាបូបប្រាក់ប្រាកដមែនតែមើលមុខសញ្ញាមិនស្គាល់ទេនិយាយសំលេងមិនមែនជាអ្នកភ្នំស្រុកទេគឺមុខសញ្ញាក្រៅស្រុក។ លោកអធិការរងវរសេនីយ៍ត្រីប៉ិកគឹមហ៊ាកបានឲ្យដឹងថាទៀតថាករណីចោរលួចកាបូបលុយនេះប្រហែលជាម៉ោងព្រឹកថ្ងៃទី២២ម្ចាស់កាបូបមិនដឹងទេលុះដល់ម៉ោង១១ព្រឹកទើបម្ចាស់ដឹងថាបាត់កាបូបលុយខណៈពេលម្ចាស់រកកាបូបលុយទៅទិញអីវ៉ាន់នៅផ្សារក្រុងសិរីសោភ័ណ្ឌទើបដឹងថាបាត់កាបូបប្រាក់។ក្នុងកាបូបនោះមាន៖១-ប្រាក់រៀលចំនួន៣.៦០០.០០០រៀល(បីលានប្រាំមួយសែនរៀលគត់),២-ប្រាក់បាតចំនួន៣៨.០០០បាត(បីម៉ឺនប្រាំបីពាន់បាត),៣-ប្រាក់ដុល្លារចំនួន១០០$(មួយរយដុល្លារ),៤-កាតគ្រីម៉ូតូចំនួន២សន្លឹក,៥-កាតគ្រីឡានចំនួន១សន្លឹក,៦-អត្តសញ្ញាណប័ណសញ្ជាតិខ្មែរចំនួន២សន្លឹក,៧-លិខិតឆ្លងដែនចំនួន១ក្បាល,៨-ខ្សែរករផ្លាកទីនចំនួន១ខ្សែទំងន់០៥ជី,៩-ខ្សែរដៃមាសចំនួន០១ខ្សែទម្ងន់០៥ជី។បើពិនិត្យតាមកាម៉ារ៉ាសុវត្ថិភាពឃើញមានស្ត្រីចំនួន០២នាក់អាយុប្រហែល៤០ឆ្នាំម្នាក់ពាក់អាវពណ៍សខោពណ៌កាហ្វេពាក់មួកស្លាបពណ៌ប្រផេះម្នាក់ទៀតពាក់អាវខាងក្រៅពណ៍ខ្មៅ(Adidas)ពាក់មួកស្លាបពណ៌កាហ្វេបានមកធ្វើសកម្មភាពទិញបន្លែដូចជាណាំង៉ូវត្រកួនត្រសក់និងមើមខ្ទឹមសរក្នុងពេលនោះម្ចាស់កាបូបមិនបានចាប់អារម្មណ៍ព្រោះរវល់លក់ដូរធ្វើឲ្យជនសង្ស័យក៏ឆ្លៀតឱកាសធ្វើសកម្មភាពចូលទៅក្នុងតូបលួចយកកាបូបដាក់លុយដែលទុកក្នុងធុងក្បែរកន្លែងគាត់អង្គុយលក់យកទៅបាត់គេចខ្លួនដោយសុវត្ថិភាព។ ករណីនេះកម្លាំងនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាដើម្បីចាប់យកមកផ្តន្ទាទោសតាមច្បាប់៕  

សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម២នាក់ ដកហូតលុយជាង២០លាន និង…

កំពង់ឆ្នាំងៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ជនជាតិវៀតណាម ចំនួន...

អគ្គិភ័យឆាបឆេះរោងទុកដាក់សម្ភារៈមួយកន្លែងនៅស្រុកបវេល

បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថានៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១...