A L T R O Z   N E W S

ព័ត៌មានជាតិ

ម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់

ភ្នំពេញៈ កាលពីវេលាម៉ោង ៤ទៀបភ្លឺឈានចូលថ្ងៃទី២ ខែកុម្ភៈ...

ឃ្លាំងថ្មម៉ាបបាវឆឹង រលំថ្មសង្កត់កម្មករម្នាក់ បណ្តាលឲ្យស្លាប់

ភ្នំពេញៈ នៅវេលាម៉ោង១៥និង០០នាទីថ្ងៃ០១ ខែកុម្ភៈ ឆ្នាំ២០២១...

ក្មេងប្រុស ២នាក់​ ទៅចាប់ក្ដាមខ្យង បណ្ដាលឲ្យលង់ទឹកត្រពាំងស្លាប់

សៀមរាបៈ នៅវេលាម៉ោង ៤និង៤៥នាទី ថ្ងៃទី០១...

យុវជនធ្លាប់ជាប់ពន្ធនាគារម្នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ករណីចាប់​រំលោភ​សេពសន្ថវៈ​

​កណ្ដាលៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា...

សមត្ថកិច្ចឃាត់ខ្លួនអ្នកលក់ និងកម្មករដឹកហ្គាស ២នាក់ ពាក់ព័ន្ធករណីឆក់កាបូប ស្ត្រីជនបរទេស

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីឆក់ភ្លាម...

សូមប្រុងប្រយ័ត្ន! អាកាសធាតុនៅតែបន្តចុះត្រជាក់ និងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម …

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

បងប្អូនអាជីវករប្រុងប្រយ័ត្ន! មានជនមិនស្គាល់មុខ ចូលលួចទ្រព្យរបស់ក្នុងផ្សារហ៊ុយឡេង នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា...

អតីតយោធិនម្នាក់ត្រូវជនសង្ស័យវាយ និងដុត បណ្ដាលឲ្យរបួសធ្ងន់ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

បន្ទាយមានជ័យៈ ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា លោកវរសេនីយ៍ឯក បេន...

ស្នងការដ្ឋាននគរបាលខេត្តកណ្តាលសូមធ្វើការបំភ្លឺករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនៅរមណីយដ្ឋានជន្លុងម្លូក្នុងស្រុកអង្គស្នួល

យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យឹងថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលមានកិត្តិយសសូមធ្វើការបំភ្លឺឆ្លើយតបជូនសាធារណជននិងម្ចាស់គណនីហ្វេសបុកឈ្មោះOunlenដែលបានបង្ហោះនៅក្នុងគណនីហ្វេសបុកផ្ទាល់ខ្លួនមានខ្លឹមសារ៖សូមសំណូមពរដល់អធិការដ្ឋានស្រុកអង្គស្នួលជួយសម្របសម្រួលករណីមានការកាប់សម្លាប់នៅរមណីយដ្ឋានជង្លង់ម្លូដែលមានទីតាំងនៅភូមិចុងបឹងឃុំម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាលទៅលើប្អូនប្រុសឈ្មោះភុំសាមុតក្នុងនាងខ្ញុំជាបងស្រីជនរងគ្រោះសូមសំណូមពរឱ្យសមត្ថកិច្ចប៉ូលីសមេត្តាជួយសម្របសម្រួលក្នុងរឿងនេះផងជួយរកឃាតករឱ្យឃើញដែលវាហ៊ានធ្វើដល់ថ្នាក់ហ្នឹងពេលនេះជនរងគ្រោះមានការរងរបួលធ្ងន់ធ្ងរដែលសម្រាកព្យាបាលនៅពេទ្យលោកសង្ឃ។ ក្រោយពីទទួលបានដំណឹងនេះភ្លាមដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សខេត្តលោកអធិការនគរបាលស្រុកអង្គស្នួលបានចាត់កម្លាំងផ្នែកនគរបាលយុត្តិធម៌សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ធ្វើការស៊ើបអង្កេតស្រាវជ្រាវដល់ទីតាំងកើតហេតុភ្លាមៗ។ ជាលទ្ធផលបានបំភ្លឺឱ្យដឹងថា៖ -ជាករណីហិង្សាដោយចេតនា(មានស្ថានទម្ងន់ទោស) -កើតហេតុថ្ងៃទី៣០ខែមករាឆ្នាំ២០២១វេលាម៉ោង១៤,៣០នាទី។ -ចំណុចរម្មណីយដ្ឋានជន្លុងម្លូភូមិចុងបឹងឃុំម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល។ ជនរងគ្រោះចំនួន០១នាក់(របួសធ្ងន់)-ឈ្មោះភុំសាមុតភេទប្រុសអាយុ២០ឆ្នាំមុខរបរសិស្សនៅភូមិចុងបឹងឃុំម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល។ ជនសង្ស័យប្រហែល១០នាក់មិនទាន់ស្គាល់អត្តសញ្ញាណ។ សភាពនៃរឿងហេតុ៖មុនពេលកើតហេតុថ្ងៃទី៣០ខែមករាឆ្នាំ២០២១វេលាម៉ោងប្រហែល១៥,០០នាទីជនរងគ្រោះបានទៅលេងនៅរម្មណីយដ្ឋានជន្លុងម្លូជាមួយមិត្តភក្តិស្រីៗចំនួន០៤នាក់ទៀតរួមមាន៖ ១-ឈ្មោះចិត្តនីតីភេទស្រីអាយុ១៧ឆ្នាំមុខរបរសិស្សនៅអង្គស្រែពោធិ៍ឃុំទួលព្រេជស្រុកអង្គស្នួលខេត្តកណ្តាល។ ២-ឈ្មោះផលស្រីលក្ខ័ភេទស្រីអាយុ១៧ឆ្នាំមុខរបរសិស្សនៅភូមិច្រកក្រសាំងឃុំទួលព្រេជស្រុកអង្គស្នួលខេត្តកណ្តាល។ ៣-ឈ្មោះធាសុជាតាភេទស្រីអាយុ១៧ឆ្នាំមុខរបរសិស្សនៅភូមិទន្លាប់ឃុំទួលព្រេជស្រុកអង្គស្នួលខេត្តកណ្តាល។ ៤-ឈ្មោះសរស្រីលក្ខ័ភេទស្រីអាយុ១៦ឆ្នាំមុខរបរសិស្សនៅភូមិពោធិ៍បួនឃុំម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល។ ក្រោយមកឈ្មោះផលស្រីលក្ខ័ឈ្មោះធាសុជាតាឈ្មោះសរស្រីលក្ខ័បាននាំគ្នាអង្គុយលេងនៅកញ្ចុះផ្សេងគ្នាចំណែកឈ្មោះភុំសាមុតនិងឈ្មោះចិត្តនីតីអង្គុយនៅកញ្ចុះ០២នាក់លុះដល់មោង១៦ជាងស្រាប់តែមានមនុស្ស០១ក្រុមប្រហែល១០នាក់ជិះម៉ូតូមានកាន់កាំបិតដាវមកកាប់ជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ហេីយគេចខ្លួនបាត់អស់ទៅ។ បន្ទាប់មកសាច់ញាតិបាននាំយកជនរងគ្រោះទៅពេទ្យអាតនៅភូមិអន្ទុងក្រវៀនឃុំម្កាក់ហើយបន្តយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃរាជធានីភ្នំពេញបន្តទៀត។ នៅថ្ងៃទី៣១.០១.២០២១កម្លាំងផ្នែកជំនាញស្រុកបានចុះទៅដល់មន្ទីរពេទ្យលោកសង្ឃជួបជនរងគ្រោះនិងសាច់ញាតិដេីម្បីសួរនាំស្ថានភាពជម្ងឺរបស់ជនរងគ្រោះ។ ស្ថានភាពជនរងគ្រោះមានរបួសដូចខាងក្រោម៖ ១/មានរបួសក្បាលផ្នែកខាងក្រោយមួយកន្លែង(ផុងលលាដ៍ក្បាលកំពុងតាមដានបន្ត)។ ២/មានរបួសខ្នងខាងក្រោយមួយកន្លែងមុតដល់ឆ្អឹងខ្នង។ ៣/មានរបួសផ្នែកស្មាខាងឆ្វេងមួយកន្លែងមុតដល់ឆ្អឹងនិងរបួសកំភួនដៃខាងឆ្វេង។ ៤/មានរបួសលើខ្នងដៃខាងស្ដាំមួយកន្លែងមុតដល់ឆ្អឹង។ ៥/មានរបួសលើប្រអប់ជើងខាងស្ដាំមួយកន្លែងមុតដល់ឆ្អឹង។ ៦/មានរបួសលើឆ្អឹងជំនីខាងឆ្វេងមួយកន្លែង។ តាមការបញ្ជាក់របស់គ្រូពេទ្យ៖ -ជនរងគ្រោះនៅសន្លប់មិនដឹងខ្លួន -ជនរងគ្រោះមិនអាចដកដង្ហើមដោយខ្លួនឯងគ្រប់គ្រាន់ត្រូវការម៉ាស៊ីនអុកស៊ីសែនជួយបាញ់ខ្យល់បន្ថែម។ -ចំពោះការវិវឌ្ឍន៍ជម្ងឺមិនច្បាស់លាស់ឡើយអាចប្រែប្រួលគ្រប់ពេលវេលា។ ចំពោះករណីនេះកម្លាំងផ្នែកជំនាញស្រុកនិងប៉ុស្តិ៍រដ្ឋបាលម្កាក់កំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់។ អាស្រ័យហេតុនេះសូមសាធារណជនដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាបជាព័ត៌មាន៕