ព័ត៌មានសុខភាព

៣គន្លឹះដ៏សាមញ្ញា ធ្មេញសុទ្ធស្នឹមនឹងប្រែជាសស្អាតដូចទើបនឹងដុះថ្មី

ស្នឹមពណ៌លឿងនៅជាប់លើធ្មេញ កើតឡើងដោយសារតែការមិនបានដុសធ្មេញឲ្យត្រឹមត្រូវ ក្រោយពេលទទួលទានអាហាររួច។ ប្រសិនបើអ្នកទុករយ:ពេល ២០នាទី ជាតិស្ករ និងកំទេសកំទីដែលសល់ពីចំណីអាហារ ចាប់ផ្តើមតោចជាប់ស្អិតតែម្តង។ ទោះបីជាបញ្ហានេះហាក់ដូចជាមិនបង្កគ្រោះថ្នាក់ដល់សុខភាពក៏ដោយ ប៉ុន្តែវាអាចបង្កឲ្យធ្មេញពុក នឹងជាក្តីអាម៉ាស់មួយនៅពេលអ្នកញញឹម។

ដូច្នេះ ប្រសិនបើអ្នកចង់ធ្មេញមានសុខភាពល្អ នឹងត្រលប់មកសស្អាតដូចទើបនឹងដុះថ្មី សូមអនុវត្តគន្លឹះសាមញ្ញៗដូចខាងក្រោម៖

ម្សៅសូដា
ម្សៅសូដា ១ស្លាបព្រាកាហ្វេ លាយជាមួយនឹងអំបិលបន្តិចឲ្យសព្វល្អ។ បន្ទាប់មកជ្រលក់ច្រាសក្នុងទឹកឲ្យសើម ទើបយកមកផ្តិតនៅលើល្បាយនេះ។ ចុងក្រោយដុសធ្មេញរបស់អ្នក ដូចធម្មតាជារៀងរាងល់ថ្ងៃ។

សំបកក្រូចពណ៌លឿង
បន្ទាប់ពីញ៉ាំក្រូចហើយ កុំប្រញាប់បោះសំបកចោលឲ្យសោះ ព្រោះវាអាចជួយសម្អាតធ្មេញឲ្យសស្អាតបាន។ អ្នកគ្រាន់តែយកសំបកក្រូច ត្រដុសនៅលើធ្មេញឲ្យសព្វ រួចខ្ពុរមាត់ជាមួយនឹងទឹកធម្មតា ការធ្វើបែបនេះរាល់ថ្ងៃអាចជួយកម្ចាត់ស្នឹមនៅលើធ្មេញ និងប្រយុទ្ធប្រឆាំងនឹងបាក់តេរីផ្សេងៗ។

គ្រប់ល្ង
មធ្យាបាយងាយបំផុតក្នុងការកម្ចាត់ស្នឹមនៅលើធ្មេញ គឺការទំពារគ្រាប់ល្ងមួយក្តាប់។ អ្នកត្រូវទំពាររយ:ពេល ២ទៅ៣នាទី ហើយស្តោះចេញមកវិញ។ បន្ទាប់ពីទំពារអស់ហើយ អ្នកត្រូវប្រើច្រាស់ស្ងួត មកសម្អាតបំណែកដែលនៅសល់ ហើយសូម្បីតែស្នឹមក៏ជ្រះអស់ដែរ៕

មតិយោបល់