ព័ត៌មានសុខភាព

អស្ចារ្យមែន! គ្រាន់តែផឹកស្រាក្រហម មុនពេលចូលគេងអាចសម្រកទម្ងន់បាន

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ការទទួលទានស្រាក្រហម ១ទៅ ២កែវ ក្នុងមួយថ្ងៃ មុនពេលចូលគេង គឺជារឿងដ៏ល្អបំផុតសម្រាប់សុខភាព និងជួយឲ្យអ្នកសម្រកទម្ងន់បានសម្រេចដូចបំណង។

ការស្រាវជ្រាវដោយសាកលវិទ្យាល័យ វ៉ាស៊ីនតោន បានរកឃើញថា សមាសធាតុ Resavaertrol នៅក្នុងស្រាក្រហម ជាសារធាតុសកម្មដែលអាចជួយបង្កើតកោសិកាខ្លាញ់ពណ៌ត្នោតកាន់តែច្រើន។ ខ្លាញ់ប្រភេទនេះ នឹងជួយឲ្យអ្នកស្រកទម្ងន់បានយ៉ាងងាយ គឺផ្ទុកពីខ្លាញ់ពណ៌ស ដែលធ្វើឲ្យអ្នកឡើងទម្ងន់កាន់តែខ្លាំង។

អ្នកវិទ្យាសាស្ត្របានសន្មត់ថា បរិមាណនៃសារធាតុ Resavaertrol ក្នុងស្រាក្រហម មានសមត្ថភាពអាចជួយទប់ស្តាត់ចំណង់អាហារតាមបែបធម្មជាតិ ដូច្នេះអ្នកអាចប្រើកាឡូរីតិចដោយគ្មានការស្រេកឃ្លានឡើយ។ Resavaertrol ក៏មានឥទ្ធិពលវិជ្ជមានទៅលើកោសិកាខ្លាញ់ រារាំងមិនឲ្យកើនឡើងកាន់តែខ្លាំងមកលើរាងកាយ។

អត្ថប្រយោជន៍ផ្សេងទៀតនៃសារធាតុ Resveratrol អាចជួយការពារបេះដូង កាត់បន្ថយសម្ពាធឈាម និងកូលេស្តេរ៉ុលឡើងខ្ពស់។ លើសពីនេះវាអាចទប់ស្តាត់ការប្រែប្រួលនៃអាំងស៊ុយលីន ដែលជាមូលហេតុបណ្តោលឲ្យកើតជំងឺទឹកនោមផ្អែម។

ការស្រាវជ្រាវមួយចំនួនទៀត ក៏បង្ហាញផងដែរថា សារធាតុ Resveratrol អាចជួយការពារ ឬព្យាបាលការចងចាំ ចំពោះមនុស្សវ័យចំណាស់ និងបង្កើនមុខងារផ្លូវចិត្ត៕

មតិយោបល់