ព័ត៌មានសុខភាព

បើអ្នកជាមនុស្សស្ថិតក្នុងលក្ខខណ្ឌ៣យ៉ាងនេះ កុំទទួលទានតៅហ៊ូ!

តៅហ៊ូ គឺជាផលិតផលដែលផលិតចេញពីសណ្តែកសៀង សម្បូរទៅដោយសារធាតុចិញ្ចឹម និងពហុមុខងារដែលមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពដូចជា ប្រូតេអ៊ីន កាល់ស្យូម ប៉ូតាស្យូម វីតាមីន E …និងសាធាតុសំខាន់ៗជាច្រើនទៀត ដែលអាចជួយបង្កើនប្រព័ន្ធភាពស៊ាំ ពង្រឹងឆ្អឹង កាត់បន្ថយជាតិខ្លាញ់ កាត់បន្ថយជាតិពុល។

តែទោះជាយ៉ាងណាក៏ដោយ អ្នកឯកទេសខាងចំណីអាហារបានបង្ហាញថា តៅហ៊ូ មានផ្ទុកប្រូតេអ៊ីនខ្ពស់ មិនសមស្របសម្រាប់អ្នកជំងឺមួយចំនួនឡើយ។

១.រាគរូស
តៅហ៊ូ គឺជាប្រភេទអាហារត្រជាក់ មានភាពទន់ ហើយងាយស្រួលក្នុងការរំលាយ។ ប៉ុន្តែសម្រាប់អ្នកដែលមានបញ្ហារាគរូស គួរតែជៀសវាង ព្រោះការញ៉ាំច្រើនពេកប្រៀបដូចជាថ្នាំបញ្ចុះដែលអាចបណ្តោលឲ្យអាការ:កាន់តែធ្ងន់ធ្ងរ ឬក្អួតថែមទៀត។

២.អ្នកដែលខ្សោយមុខងារតម្រងនោម
តៅហ៊ូត សម្បូរទៅដោយប្រូតេអ៊ីន ត្រូវបានរំលាយទៅជាសមាសធាតុអាសូត និងបញ្ចេញតាមតម្រងនោម បន្ទាប់ពីបរិភោគ។ ជាពិសេស សម្រាប់អ្នកដែលមានមុខងារខ្សោយតម្រងនោម ប្រសិនបើបរិភោគកាន់តែច្រើនជាតិកាល់ស្យូមរបស់វានឹប្រមូលផ្តុំក្នុងតម្រងនោមកាន់តែច្រើន ដែលបណ្តោលទៅជាក្រួសក្នុងតម្រងនោម។

៣.រលាកសន្លាក់
នៅក្នុងតៅហ៊ូ មានផ្ទុកបរិមានវីតាមីនដ៏ច្រើនលើសលប់ ហើយអាចបង្កើនសារធាតុ purineនៅក្នុងរាងកាយកាន់តែខ្ពស់ បន្ទាប់ពីទទួលទាន។ សម្រាប់អ្នកដែលមានបញ្ហារលាកសន្លាក់ ប្រសិនបើទទួលទានច្រើនពេក អាចបណ្តោលឲ្យមានការឈឺចាប់កាន់តែធ្ងន់ធ្ងរ ដូច្នេះអ្នកជំងឺមួយប្រភេទនេះក៏គួរតែជៀសវាងតៅហ៊ូដែរ។

មតិយោបល់