-

Update: មនុស្សស្លាប់កើនដល់ ២៩នាក់ និងរបួសជាង ១,៥០០នាក់ ក្រោយរញ្ជួយដីវាយលុកជប៉ុន

(តូក្យូ)៖ ចំនួនមនុស្សស្លាប់ បានកើនឡើងដល់ ២០នាក់ បន្ទាប់ពីគ្រោះធម្មជាតិរញ្ជួយដីកម្រិត ៧,៣ រ៉ិចទ័រវាយប្រហារខេត្ត គូម៉ាម៉ូតុ នៃប្រជុំកោះគ្យូស៊ូ ភាគនិរតីប្រទេសជប៉ុន បូករួមទាំង ចំនួនមនុស្សស្លាប់ ០៩ នាក់ទៀត ដែលបានបង្កឡើង ដោយគ្រោះរញ្ជួយដីកម្រិត ៦,២ រ៉ិចទ័រកាលពីពីរ ថ្ងៃមុន នៅតំបន់ដូចគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ នារសៀលថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០១៦។

បន្ថែមពីនេះ មនុស្សរងរបួសសរុបក៏បានកើនឡើងដល់ជាង ១,៥០០នាក់ផងដែរ ដោយអាជ្ញាធរកំពុង តែបំពេញប្រតិបត្តិការជួយសង្គ្រោះ និង ព្យាបាលពួកគេជាបន្ទាន់៕

japan-landslide c1_935393_620x413 article_urn_publicid_ap_org_0aa5 1460702919296 640_000_9O9E3_2016_04_16_06_10_08

មតិយោបល់