ផ្ទះ ព័ត៌មានអន្តរជាតិ ឯកអគ្គរដ្ឋទូត...

ឯកអគ្គរដ្ឋទូតលោក Antonov៖ រុស្ស៊ី នឹងតបតទៅវិញ ប្រសិនបើមីស៊ីល ត្រូវបានដាក់ពង្រាយនៅអឺរ៉ុប

0

រុស្ស៊ី: ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាមេរិកលោក Anatoly Antonov បាននិយាយ កាលពីថ្ងៃអាទិត្យថា ប្រសិនបើមីស៊ីល ត្រូវបានដាក់ពង្រាយ នៅអឺរ៉ុប ដែលផ្ទុយពីសន្ធិសញ្ញា INF នឹងបង្ខំឱ្យទីក្រុងម៉ូស្គូធ្វើការឆ្លើតបទៅវិញ។ នេះបើយោងតានសារព័ត៌មាន Sputnilk ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩។

ដោយលោកបានបន្ថែមថា យើងតែងតែនិយាយថា សន្ធិសញ្ញាមួយនេះ គឺពាក់ព័ន្ធនឹងសន្តិសុខ ហើយដំបូងទ្បើយសម្ព័ន្ធមិត្តអាមេរិក និងអាមេរិកផ្ទាល់ បានបង្កើតឲ្យមានវាទ្បើង។ ខណ:ពេលវេលានេះ គ្រោះថ្នាក់បំផុត ទាក់ទងនឹងប្រភេទ មីស៊ីលរយ:ចម្ងាយមធ្យម និងខ្លី ដែលបានលេចទ្បើងនៅក្នុងរដ្ឋអឺរ៉ុប។

ក្នុងនោះលោកបានព្រមានថា ពិភពលោក អាចវិលត្រឡប់ទៅរកស្ថានភាពដើមវិញ មុនពេលការបញ្ចប់នៃសន្ធិសញ្ញា នៅចុងទសវត្ស ៨០ ហើយបន្ទាប់មក វានឹងធ្វើឲ្យមានស្ថានភាព ក៏ដូចជាយុទ្ធសាស្ត្រថ្មីទាំងស្រុង នៅក្នុងតំបន់ ដែលរុស្ស៊ីចាំបាច់ ត្រូវធ្វើសកម្មភាពបន្ថែមទៀត៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.