ព័ត៌មានជាតិ

ពេលឆក់ភ្លេចគិត ជាប់ខ្នោះមុខស្អុយ! ជនសង្ស័យ ២នាក់ ធ្វើសកម្មភាពឆក់ត្រូវសមត្ថតាមប្រមាញចាប់បានម្នាក់

កំពង់ឆ្នាំង: នៅវេលាម៉ោង ៧និង៤៨នាទីយប់ថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០១៩ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយ ស្រុកសាមគ្គីមានជ័យ តាមចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ក្នុងករណីឆក់កាបូប ត្រង់ចំណុចស្ពានទី៣ ផ្លូវជាតិ៥ ស្ថិតក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះឈ្មោះ នៅ ចរិយា ភេទស្រី រស់នៅភូមិពោរិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាគ្គីមានជ័យ បានបាត់លុយ២០ម៉ឺនរៀល ។
ជនបង្កមានគ្នា ២នាក់ រត់រួចម្នាក់។

ជនសង្ស័យ និងម៉ូតូ ត្រូវសមត្ថកិច្ចឃាត់រក្សទុកនៅប៉ុស្តិ៍នគរបាលស្វាយ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់