ផ្ទះ ព័ត៌មានអន្តរជាតិ អគ្គិភ័យលេបត្...

អគ្គិភ័យលេបត្របាក់ប្រាសាទ Shuri តំបន់បេតិកភណ្ឌពិភពលោក មានអាយុ ៥០០ ឆ្នាំ នៅជប៉ុន

0

ជប៉ុន: អាជ្ញាធរមូលដ្ឋាន បាននិយាយនៅព្រឹក ថ្ងៃព្រហស្បតិ៍នេះថា មានអគ្គិភ័យដ៏ធំមួយ បានឆាបឆេះប្រាសាទប្រវត្តិសាស្រ្តមួយ របស់ជប៉ុន ស្ថិតនៅភាគខាងត្បូងកោះ នៃខេត្ត Okinawa ដែលវាបានរាលដាលពាសពេញ បរិវេណតំបន់បេតិកភណ្ឌពិភពលោកខាងលើ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទៅ៣១ ខែតុលា ឆ្នាំ២០១៩។

ប្រាសាទ Shuri ត្រូវបានចាត់ទុកជារតនសម្បត្តិជប៉ុននៅឆ្នាំ១៩៣៣ ដែលវាបានសាងសង់ឡើង ដោយស្ដេច Ryukyu មានអាយុកាល ៥០០ឆ្នាំ ។ រចនាសម្ព័ន្ធបច្ចុប្បន្ន ត្រូវបានជួសជុលឡើងវិញ ស្របតាមផែនការ និងរូបថតដើមនៃប្រាសាទចាស់។

សូមបញ្ជាក់៖ អគ្គិភ័យនេះ បានកើតទ្បើងមុនម៉ោង ៣ រំលងអធ្រាត្រ ឈានចូលព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្រាប់មូលហេតុយ៉ាងណានោះ មិនទាន់ដឹងនោះទេ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.