ផ្ទះ ព័ត៌មានអន្តរជាតិ កូរ៉េខាងជើង ប...

កូរ៉េខាងជើង បាញ់មីស៊ីលជាថ្មីម្ដងទៀត

0

កូរ៉េ: ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលកូរ៉េខាងជើង បានធ្វើតេស្តសាកល្បងជាថ្មី ប្រកបដោយជោគជ័យ នូវប្រព័ន្ធបាញ់រ៉ុក្កែតចម្រុះដ៏ធំមួយរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០១៩។

យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងជើង បានបាញ់បង្ហោះមីស៊ីលរយ:ចម្ងាយខ្លី ចំនួនពីរគ្រាប់ ចេញពីខេត្ត South Pyongan ដែលអាចហោះ បានចម្ងាយប្រមាណ ៣៧០ គីឡូម៉ែត្រ។

វាត្រូវបានគេកត់សម្គាល់ថា ជាការបាញ់ចុងក្រោយបង្អស់ សម្រាប់ការសាកល្បង ជាបន្តបន្ទាប់កន្លងមក របស់កូរ៉េខាងជើង ដោយលើកដំបូង បានធ្វើទ្បើងចាប់តាំងពីថ្ងៃទី ២ ខែតុលា ឆ្នាំ២០១៩៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.