ផ្ទះ ព័ត៌មានអន្តរជាតិ រុស្ស៊ី និងតួ...

រុស្ស៊ី និងតួកគី ចាប់ផ្តើមល្បាតរួមគ្នា នៅភាគ​ឦសាន​ប្រទេសស៊ីរី

0

ស៊ីរី: កងទ័ពតួកគី និងរុស្ស៊ី បានចាប់ផ្តើមល្បាតមូលដ្ឋានរួមគ្នា លើកដំបូង ភាគ​ឦសាន​ប្រទេសស៊ីរី កាលពីថ្ងៃសុក្រ ក្រោមកិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ ដែលបានបង្ខំឲ្យក្រុមសកម្មប្រយុទ្ធឃឺដ ជម្លៀសខ្លួនចេញពីទីតាំង ដែលពួកគេហៅថា តំបន់សុវត្ថិភាពនៅព្រំដែនស៊ីរី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩។

តួកគី និងក្រុមឧទ្ទាមស៊ីរី ដែលជាសម្ព័ន្ធមិត្ត បានបើកការវាយលុកឆ្លងកាត់ តំបន់ព្រំដែន កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩កន្លងទៅ ប្រឆាំងនឹងអង្គភាពការពារ ប្រជាជនឃឺដ (YPG) ដែលត្រូវបានគេហៅថា «ភេរវករ» ដោយតួកគីបានដណ្តើម ទឹកដីកាន់កាប់ មួយចំនួនតាមបណ្តោយព្រំដែន។

ប្រទេសរុស្ស៊ី បានប្រាប់ប្រទេសតួកគីថា ក្រុម YPG បានចាកចេញពីតំបន់នោះ កាលពីថ្ងៃពុធ គឺមួយសប្តាហ៍បន្ទាប់ពីក្រុងអង់ការ៉ា និងម៉ូស្គូ បានយល់ព្រម ជម្លៀសយុទ្ធជន YPG ចេញពីតំបន់នោះ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.