ផ្ទះ ព័ត៌មានអន្តរជាតិ ការប្រឆាំងតវ៉...

ការប្រឆាំងតវ៉ាកាន់តែក្ដៅគគុក ខណៈប៉ះទង្គិចគ្នា នៅផ្សារទំនើបទីក្រុងហុងកុង បញ្ចប់ទៅដោយការបង្ហូរឈាម

0

ហុងកុង: ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលហុងកុង បានប្រមូលផ្តុំគ្នានៅតាមផ្សារនានា ដែលធ្វើឲ្យមានការប៉ះទង្គិចគ្នា ជាមួយប៉ូលិស កាលពីថ្ងៃអាទិត្យ ដោយមានការបង្ហូរហូរឈាម និងរបួសមនុស្សជាច្រើននាក់ បន្ទាប់ពីការ​ទាមទារ​រដ្ឋាភិបាល​ឲ្យ​ធ្វើកំណែទម្រង់​អស់​រយ:ពេល៥​ខែកន្លង​មក​។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

បុរសម្នាក់ ​ស្ថិតនៅផ្សារ Cityplaza បានធ្វើឲ្យការតវ៉ាទល់មុខគ្នា ជាមួយក្រុមប៉ូលិស បានប្រែក្លាយជាជម្លោះ។ ដោយប៉ូលិសបាននិយាយថា ក្រុមអ្នកតវ៉ា បានបំផ្លាញភោជនីយដ្ឋានមួយ បន្ទាប់ពីការស្រែកនូវពាក្យស្លោកដដែលៗ ថា «សន្តិភាព» ដែលគិតមកទល់ពេលនេះ វាជាសប្តាហ៍ទី ២២ ហើយនៃភាពចលាចលនេះ។

ការប្រយុទ្ធគ្នាដ៏សាហាវមួយ បានកើតឡើងនៅខាងក្រៅផ្សារទំនើប ដោយមានការផ្សាយផ្ទាល់ ដែលបង្ហាញពីលោក Andrew Chiu សមាជិកក្រុមប្រឹក្សាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង ត្រូវបានបុរសម្នាក់ ​​ខាំ​ស្លឹកត្រចៀក​ដាច់ ហើយប្រាប់​ជន​រង​គ្រោះ​​ថា ​ហុងកុង​ជា​របស់​​ចិន និងថែមទាំងបានវាយមនុស្សផ្សេងទៀតផងដែរ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.