ផ្ទះ ព័ត៌មានអន្តរជាតិ មេដឹកនាំកំពូល...

មេដឹកនាំកំពូលអ៊ីរ៉ង់ ច្រានចោលកិច្ចពិភាក្សាជាមួយអាមេរិក

0

អ៊ីរ៉ង់: មេដឹកនាំកំពូលអ៊ីរ៉ង់ បានច្រានចោលជាថ្មីម្តងទៀត នូវកិច្ចចរចាជាមួយទីក្រុងវ៉ាស៊ីនតោន មួយថ្ងៃមុនខួបលើកទី ៤០ ឆ្នាំនៃវិបត្តិចំណាប់ខ្មាំង នៅឯស្ថានទូតរដ្ឋអាមេរិក ប្រចាំនៅទីក្រុងតេរ៉ង់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្នុងសុន្ទរកថា ដើម្បីរំឭកខួបនេះ យោងតាមគេហទំព័រផ្លូវការរបស់លោក Ayatollah Ali Khamenei បាននិយាយកាលពីថ្ងៃអាទិត្យថា « សម្រាប់អ្នកដែលមើលឃើញថា ការចរចាជាមួយអាមេរិក ជាដំណោះស្រាយរាល់បញ្ហានោះ គឺពិតជាខុសស្រទ្បះ»។

ដោយលោកបន្ថែមថា «គ្មានអ្វីនឹងត្រូវមកពិភាក្សាជាមួយអាមេរិកទេ ពីព្រោះពួកគេប្រាកដ និងច្បាស់ថា នឹងមិនធ្វើការយល់ព្រមទាំងនោះទ្បើយ»៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.