ផ្ទះ ព័ត៌មានអន្តរជាតិ កងកម្លាំងអ៊ីរ...

កងកម្លាំងអ៊ីរ៉ាក់ បើកការបាញ់រះដោយផ្ទាល់ ទៅលើក្រុមអ្នកតវ៉ា នៅក្រុងទីបាកដាដ

0

អ៊ីរ៉ាក់: កងកម្លាំងសន្តិសុខ នៅក្នុងប្រទេសអ៊ីរ៉ាក់ បានបើកការបាញ់ប្រហារ ទៅលើក្រុមអ្នកតវ៉ា នៅទីក្រុងបាកដាដ ដោយបានសម្លាប់ និងបង្ករបួសដល់មនុស្សជាច្រើននាក់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

ភ្នាក់ងារព័ត៌មាន Aljazeera លោកស្រី Natasha Ghoneim រាយការណ៍ចេញពី ទីក្រុងបាកដាដនិយាយថា ការប៉ះទង្គិចគ្នា កាលពីថ្ងៃច័ន្ទ បានកើតទ្បើង នៅពេលក្រុមបាតុករ ព្យាយាមធ្វើរបាំងនៅលើស្ពាន Ahrar។

ដោយលោកស្រី បាននិយាយថា «សាក្សីម្នាក់ បានប្រាប់ភ្នាក់ងារយើងថា ប៉ូលិសបានឆ្លើយតប ចំពោះសកម្មភាពអ្នកតវ៉ា ដោយប្រើគ្រាប់រំសេវ បាញ់ផ្ទាល់តែម្ដង គឺមិនមែនឧស្ម័នបង្ហូរទឹកភ្នែកទេ ហើយយ៉ាងហោចណាស់មានមនុស្ស ៥ នាក់ ត្រូវបានសម្លាប់»។

យោងតាមប្រភពព័ត៌មានពីខាងវេជ្ជសាស្រ្ត បានបញ្ជាក់ថា មនុស្សប្រហែល ៣០ នាក់ បានរងរបួស ហើយជនរងគ្រោះទាំងនោះ គឺមានមុខរបួស ដោយសារត្រូវគ្រាប់កាំភ្លើង ត្រង់ក្បាល និងមុខ។

សូមបញ្ជាក់៖ អ្នករងរបួសទាំងអស់ គឺរាប់បញ្ចូលទាំងកម្លាំងសន្តិសុខ និងក្រុមអ្នកតវ៉ាផងដែរ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.