ផ្ទះ ព័ត៌មានអន្តរជាតិ អាមេរិក ​ព្យា...

អាមេរិក ​ព្យាយាម​ពង្រឹងផ្នែកការពារ ដល់​បណ្តា​ប្រទេសជាសម្ព័ន្ធមិត្ត ដើម្បី​ទប់​ទល់នឹង​អ៊ីរ៉ង់

0

អាមេរិក: ភាពតានតឹងក្នុងតំបន់នាពេលថ្មីៗនេះ​ បានធ្វើឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដាក់ចេញនូវគោលដៅពង្រឹងផ្នែកការពារ​ការធ្វើ​នាវាចរណ៍ ដល់បណ្តា​ប្រទេសជាសម្ព័ន្ធមិត្តខ្លួន ជាមួយការបណ្តុះបណ្តាល​ នៅឈូង​សមុទ្រ​ពែ​ក្ស​ ​ដើម្បី​ទប់​ទល់នឹង​អ៊ីរ៉ង់​។​ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្រុងវ៉ាស៊ីនតោន ​​នឹងបន្តធ្វើសមយុទ្ធ​ជើង​ទឹក​អន្តរជាតិ (IMX) ​រយ:ពេល ៣ សប្តាហ៍ ដែលបានចាប់ផ្ដើម កាល​ថ្ងៃទី ២១ ខែតុលា​កន្លងទៅ បន្ទាប់ពី​នាវា​ពាណិជ្ជកម្ម​មួយចំនួន​ ត្រូវបាន​វាយប្រហារ​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​។​

ដោយសកម្មភាពនេះ បានកើតទ្បើងនៅពេលដែលអាមេរិក ​ក៏ដូចជាបណ្ដាប្រទេស​លោកខាងលិច បា​ន​ស្តីបន្ទោសលើ​អ៊ីរ៉ង់ ចំពោះ​ឧបទ្ទវ​ហេតុខាងលើ បើទោះបីជាក្រុង​តេ​អេ​រ៉ង់ ​បាន​ធ្វើការច្រានចោល និងអះអាងថា របបពួកគេ ​មិនមាន​ការពាក់ព័ន្ធ​ណាមួយ ដូចការលើកទ្បើងក៏ដោយ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.