ផ្ទះ ព័ត៌មានអន្តរជាតិ តៃវ៉ាន់ព្រមាន...

តៃវ៉ាន់ព្រមាន «ចិន នឹងងាកទៅរកជម្លោះយោធា ជាមួយកោះខ្លួន»

0

តៃវ៉ាន់: រដ្ឋមន្រ្តីក្រសួងការបរទេសកោះតៃវ៉ាន បាននិយាយកាលពីថ្ងៃពុធថា ក្រុងប៉េកាំង អាចងាកទៅរកជម្លោះយោធា ជាមួយកោះតៃវ៉ាន់ ដើម្បីបង្វែរសម្ពាធក្នុងស្រុក ប្រសិនបើសេដ្ឋកិច្ចធំបំផុតលំដាប់ទី ២ ក្នុងពិភពលោករបស់ខ្លួន មានកំណើនយឺតយ៉ាវ ចំពេលសង្គ្រាមពាណិជ្ជកម្ម បង្កការគំរាមកំហែងដល់ភាពស្របច្បាប់របស់បក្សកុម្មុយនីស្តចិន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ខណ:ការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ ខិតជិតមកដល់ក្នុងខែមករាខាងមុខ ប្រទេសចិន បានបង្កើនយុទ្ធនាការ «បង្រួបបង្រួម» ជាមួយអ្វីដែលក្រុងប៉េកាំង បានចាត់ទុកថា កោះតៃវ៉ាន់ ជាខេត្តបំបែកមួយ ហើយកំពុងទាក់ទាញសម្ព័ន្ធមិត្តការទូតរបស់កោះ ឲ្យងាកមកបង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​ខ្លួនវិញ ​ព្រមទាំងបញ្ជូន​យន្ត​​ហោះហើរល្បាតជុំវិញកោះថែមទៀត។

ដោយនៅក្នុងបទសម្ភាសន៍ ជាមួយភ្នាក់ងាររ៉យទ័រ រដ្ឋមន្រ្តីក្រសួងការបរទេសតៃវ៉ាន់ លោក Joseph Wu បានលើកទ្បើងឲ្យមានការចាប់អារម្មណ៍ ចំពោះ​កំណើនសេដ្ឋដ៏យឺតយ៉ាវរបស់ចិន ​ចំ​ពេល​កំពុងមាន​​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ជូរ​ចត់​ជាមួយ​​អាមេរិក​៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.