ផ្ទះ ព័ត៌មានអន្តរជាតិ អាមេរិក ព្រមា...

អាមេរិក ព្រមានអ៊ីរ៉ង់ កំពុងរៀបចំការបង្កើតនុយក្លេអ៊ែរ

0

អាមេរិក: រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់អ៊ីរ៉ង់ថា បានរៀបចម្បង្កើតនុយក្លេអ៊ែរយ៉ាងឆាប់រហ័ស បន្ទាប់ពីពួកគេ បានចាប់ផ្តើមក្រឡុក​ចម្រាញ់​សារធាតុ​នុយក្លេអ៊ែររាប់រយ​ ក្នុងម៉ាស៊ីន centrifuge ដើម្បី​សម្រិត​សម្រាំង​សារធាតុអ៊ុយរ៉ាញូម​ ដែលវារំលោភលើកិច្ចព្រមព្រៀងអាវុធឆ្នាំ ២០១៥ ជាមួយមហាអំណាចពិភពលោក។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

ដោយរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Mike Pompeo បានធ្វើអត្ថាធិប្បាយ យ៉ាងដូច្នោះ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអ៊ីរ៉ង់ បានបង្កើនសកម្មភាព នៅឯរោងចក្រនុយក្លេអ៊ែរ Fordow ស្ថិតនៅខាងក្រោមដីប្រទេសរបស់ខ្លួន។

ក្នុងនោះលោក Pompeo ក៏បានព្រមានប្រឆាំងនឹងអំពើហិង្សា និងភេរវកម្ម របស់ក្រុងតេអេរ៉ង់ផងដែរ ជាពិសេសបានជំរុញឱ្យសហគមន៍អន្តរជាតិ ចាត់វិធានការជាបន្ទាន់ថែមទៀតលើរបបមួយនេះ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.