ព័ត៌មានអន្តរជាតិ

លោក ត្រាំ មិនចង់ជួបពិភាក្សាជាមួយលោក ស៊ី ពេលនេះទេ ហើយអាចនឹងកាត់បន្ថយចំណងមិត្តភាពរវាងចិនថែមទៀតផង

អាមេរិក: ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញសញ្ញាកាន់តែយ៉ាប់យ៉ឺនថែមទៀត ចំពោះទំនាក់ទំនងរបស់លោក ជាមួយប្រទេសចិន ទាក់ទងនឹងវីរុសឆ្លងកូរ៉ូណា។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។

ដោយលោក ត្រាំ បាននិយាយថា លោកគ្មានចំណាប់អារម្មណ៍ ក្នុងការនិយាយជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នាពេលនេះទេ ហើយបន្តបន្ថែមថា លោក អាចនឹងកាត់ផ្តាច់ទំនាក់ទំនង ជាមួយប្រទេស ដែលមានសេដ្ឋកិច្ចធំលំដាប់ទី ២ ក្នុងពិភពលោកនេះថែមទៀតផង។

នៅក្នុងបទសម្ភាសន៍មួយ ជាមួយបណ្តាញ Fox Business ដែលបានចាក់ផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ទី១៤ ខែឧសភា លោក ត្រាំ បាននិយាយថា លោកមានការខកចិត្តយ៉ាងខ្លាំង ចំពោះការទប់ស្កាត់នឹងជំងឺនេះ របស់ប្រទេសចិន ដែលការរាតត្បាតរបស់វា បានធ្វើឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម កាលពីខែមករារបស់លោក ជាមួយទីក្រុងប៉េកាំង ដែលលោកធ្លាប់បាន កោតសរសើរថា ជាសមិទ្ធិផលដ៏សំខាន់មួយ៕

មតិយោបល់