ផ្ទះ ព័ត៌មានសិល្បៈ និងកម្សាន្ត តារាខ្មែរមួយក...

តារាខ្មែរមួយក្រុម ជោគជ័យក្នុងការផ្សព្វផ្សាយវប្បធម៌ខ្មែរ នៅថៃ

0

ក្នុងពិធីដង្ហែកឋិន និងចែកទានធំមួយនៅខេត្តសុរិន្ទ កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០១៩ គេកត់សម្គាល់មានការរៀបចំយ៉ាងល្អឥតខ្ចោះ ហើយសប្បាយ និងប្លែកភ្នឬកតែម្ដង។ ពិធីនោះក៏មានតារាសិល្ប:ខ្មែរ គ្រងឈុតបុរាណឆ្លុះបញ្ចាំងពីអរិយធម៌របស់ខ្លួន ដើរក្នុងក្បួនដំរី ក្បួនតារាថៃ និងប្រជាជនថៃ ដ៏គគ្រឹកគគ្រេងនោះដែរ។

សិល្បករ ដែលបានបង្ហាញខ្លួននៅខេត្តសុរិន្ទនោះ រួមមាន លោក ផាត់ តារារដ្ឋស្ថាបនិកគ្រួសារតារាកម្ពុជា, អ្នកនាង ឆ័យលី ដាឡែន តារាចម្រៀងប្រចាំគ្រួសាតារាកម្ពុជា, លោក រុន ណាកូ ម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់ឆ្នាំ២០១៨ និងជាទូតសុឆន្ទ:របស់គ្រួសារតារាកម្ពុជា, កញ្ញា អ៊ុង នីនិច្ច តារាចម្រៀងប្រចាំក្រសួងព័ត៌មាន និងជាសមាជិកគ្រួសារតារាកម្ពុជា, អ្នកស្រី រ៉េតរ៉ូស តារាសម្ដែង សមាជិកគ្រួសារតារាកម្ពុជា, អ្នកស្រី វ៉ាន់ថុន ជាតារាសម្ដែង និងជាសមាជិកគ្រួសារតារាកម្ពុជា, អ្នកស្រី ញឹម សុខា តារាសម្ដែង និងជាសមាជិកគ្រួសារតារាកម្ពុជា, អ្នកស្រី គឹម វណ្ណ: តារាសម្ដែង, លោក មាន ប៊ុនធឿន សិល្បករ, លោក សាយ័ណ្ណ ម្ចាស់សម្អាងការមរកតមង្គលនៅផ្សារតាខ្មៅថ្មី អ្នកស្រី សយ ណារីរ័ត្ន តារាសម្ដែង និងក្រុមការងារគ្រួសាររតារាកម្ពុជា ផ្នែកផ្សព្វផ្សាយ និងអ្នកយកព័ត៌មានសរុបចំនួន១២រូប ដោយវត្តមានសមាជិកគ្រួសារតារាកម្ពុជាទាំងអស់ សុទ្ធតែគ្រងឈុតបុរាណ និងឈុតបង្ហាញពីខ្មែរ គ្រាន់តែឃើញរូបថតបង្ហឡ។ លោក ផាត់ តារារដ្ឋ បង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង ដែលព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ កុសុម:នារីរតនា និងក្រុមព្រះញាតិវង្ស បានយកចិត្តទុកដាក់ចំពោះអ្នកសិល្បករខ្មែរ ដោយក្រៅពីបានយកចិត្តទុកដាក់ទាំងការជូនក្រុមការងាររបស់លោកឲ្យបានធ្វើទស្សនកិច្ចក្នុងតំបន់មួយចំនួននៅសុរិន្ទ ក៍ផ្ដល់មហាកិត្តិយស ដល់អ្នកសិល្បករទាំងអស់ឲ្យគ្រងឈុតបុរាណបង្ហាញវប្បធម៌ និងអនុញ្ញាតិឲ្យធ្វើក្បួនដង្ហែយ៉ាងអធឹកអធម ដែលមានដំរីដឹកនាំក្បួនរហូត១០ក្បាល។ ក្នុងពិធីនោះក៏មានការសំនេះសំណាល ព្រលែងកូនត្រី និងពិធីចែកទានដែលមានមនុស្សរាប់រយនាក់ មកចាំចាប់ប្រាក់កាស និងសារ៉ុងក្រមា ជាដើម។ គ្រួសារតារាកម្ពុជា ក៏បានពាំនាំក្រមាខ្មែរជាច្រើន យកទៅចែកជូនអ្នកចូលរួមនៅទីនោះផងដែរ។
ខាងក្រោមនេះជាទិដ្ឋភាពដង្ហែកឋិន នៅខេត្តសុរិន្ទ ដែលមានគ្រួសារតារាកម្ពុជាគ្រងឈុតបុរាណក្នុងសម័យលង្វែកប្រមាណជាង១០នាក់ចូលរួម៖

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.