ផ្ទះ ព័ត៌មានសិល្បៈ និងកម្សាន្ត កាន់តែជោគជ័យម...

កាន់តែជោគជ័យមិននឹកស្មាន អតីតអ្នករាំកំដរឆាក ពេជ្រ ពណ្ណារាយ

0

បន្ទាប់ពីដំណើរការ ក្រុមហ៊ុនល្អពិតពេជ្រ ចរណៃ ក្នុងការនាំចូលផលិតផល PNice Brand ចូលវាយលុកទីផ្សារកម្ពុជាយ៉ាង អតីតអ្នករាំអមឆាកប្រចាំប៉ុស្តិ៍បាយ័ន្ត និង អាស៊ីអាគ្នេយ៍ អ្នកនាង ពេជ្រ ពណ្ណារាយ កាន់តែជោគជ័យគួរឲ្យកត់សម្គាល់។ អ្វីដែលកាន់តែចាប់អារម្មណ៍ទៅទៀត គឺអ្នកនាងប្រកាសថា នឹងចាប់ដៃសហការនាំយកផលិតផលល្អម៉ាកថ្មីមួយប្រភេទទៀតចូលមក ជាមួយនឹងដៃគូថ្មី។

អគ្គនាយិកាក្រុមហ៊ុនល្អពិតពេជ្រ ចរណៃអ្នកនាងឆិល ពេជ្រពណ្ណរាយ ហៅស្រីពេជ្រ បានថ្លែងថាបន្ទាប់ពីផលិតផល PNiceBrand ទទួលបានការចាប់អារម្មណ៍ នៅពេលខាងមុខ អ្នកនាងនឹងរំលេចផលិតផលថ្មីមួយទៀតកំពុងល្បីនាប្រទេសថៃមកចែកចាយនៅកម្ពុជាដូចគ្នា។ អ្នកនាងថាកំពុងរត់ការសហការតែម្តងដោយមិនមានហាង ឬក្រុមហ៊ុននៅកម្ពុជាយើងណាគេមានក្រៅពីក្រុមហ៊ុនរបស់អ្នកនាងឡើយ។ ពេលនេះអ្នកនាងនិងតំណាងចែកចាយធំៗខិតខំរៀនដើម្បីងាយស្រួលពន្យល់អ្នកទិញ។ ណាមួយឲ្យចេះដឹងខ្លះពេលចេញលក់ចុងឆ្នាំនេះឬដើមឆ្នាំក្រោយយើងឆ្អិនក្នុងការពន្យល់។
គួរបញ្ជាកថាអ្នកនាងស្រីពេជ្រទើបតែឡើងទៅកាន់ប្រទេសថៃដោយដឹកនាំតំណាងចែកចាយធំ នៅ PNice ស្វែងយល់ការងារចុះដល់រោងចក្រផលិតដើម្បីឲ្យច្បាស់ពន្យល់ដល់អតិថិជន។ នេះចាត់ទុកថាជាគំនិតមួយល្អស្របពេលទទួលបានការចាប់អារម្មណ៍ពីបងប្អូនក្នុងន័យឲ្យកាន់តែផុសផុលឡើង៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.