ផ្ទះ ព័ត៌មានសិល្បៈ និងកម្សាន្ត លូយណាស់ ឌួង ហ...

លូយណាស់ ឌួង ហ្សូរីដា និងប្អូនស្រីទទួលពានឆ្នើម នៅប្រទេសថៃ

0

ពិតជាមិនសរសើរមិនបាន ពិធីការិនីល្បីល្បាញ កញ្ញា ឌួង ហ្សូរីដា និងប្អូនស្រី កញ្ញា ឌួង ហ្សូរីម៉ា ត្រូវគេឃើញទទួលបានកិត្តិយសយ៉ាងពេញទំហឹង នៅក្នុងប្រទេសថៃ កាលពីល្ងាចថ្ងៃទី២៧ តុលា ឆ្នាំ២០១៩។ តារាទាំងពីរ ទទួលពានឆ្នើម ក្នុងនាមជាម្ចាស់ផលិតផល ដែលមានការទទួលស្គាល់ និងមានប្រជាប្រិយភាព។

កញ្ញា ឌួង ហ្សូរីដា និង កញ្ញា ឌួង ហ្សូរីម៉ា បានបង្ហោះនៅលើហ្វេសប៊ុកថា អ្នកទាំងពីរទទួលបានកិត្តិយស នៅក្នុងពិធីប្រគល់ពានឆ្នើម ដល់ស្រ្តីៗជាអ្នកជំនួញ ដែលជាម្ចាស់ផលិតផលជោគជ័យពីបណ្ដាប្រទេសជាច្រើន។ ពិធីនោះ កញ្ញា ឌួង ហ្សូរីដា ទទួលបានពានជាស្ត្រីឆ្នើម ក្នុងនាមជាម្ចាស់ផលិតផល MUDHITA GS-2113 ខណ:ដែល កញ្ញា ឌួង ហ្សូរីម៉ា ទទួលបានពានឆ្នើម ជាម្ចាស់ប្រេន N27។

កញ្ញា ឌួង ហ្សូរីដា បានថ្លែងថា គឺជាមោទនភាពយ៉ាងខ្លាំង ដែល ផលិតផលដែលក្រុមហ៊ុន MUDHITA Trading Co.LTD របស់ នាងមានផលិតផលនាំចូលផ្ដាច់មុខដល់ទៅ២ ជាប់ជាផលិតផលស្ដង់ដា នៅក្នុងវេទិកា 🏆Standardization Products 2019 ប្រចាំប្រទេសថៃ។

កញ្ញា ឌួង ហ្សូរីដា បង្ហោះថា”នេះជាពិធីប្រគល់ពានរង្វាន់កិត្តិយស ដល់បុគ្គលឆ្នើម ជាថ្នាក់ដឹកនាំល្អភារ កិច្ចគ្រប់មុខជំនួញជោគជ័យ និងពានកិត្តិយសផលិតផល មានគុណភាពល្អល្បីឈ្មោះបំផុត សម្រាប់ឆ្នាំ 2019 និងជាមហាកិត្តិយស ដ៏ខ្ពង់ខ្ពស់បំផុត ដែលបានប្រគល់ដោយ លោកឧត្តមសេនីយ ជិកសាក់ ចេរិន សម្បត្តិ”។

យោងតាមខ្លឹមសារ ពានរង្វាន់ដែលកម្មវិធីប្រគល់ឲ្យ គឺលុះត្រាតែផលិតផលនោះ ត្រូវបានចុះបញ្ជីទទួលស្គាល់ ដោយក្រសួងពាណិជ្ចកម្ម ក្រសួងសុខាភិបាល និងមានវេជ្ជបណ្ឌិត្យ ដែលមានឯកទេសច្បាស់លាស់ឈរឈ្មោះ។

ផលិតផលក៏ត្រូវតែជាម៉ាកល្បី និងមានទីផ្សារក្នុងជំនួញផលិតផលថែរក្សាសម្រស់ និងសុខភាពផងដែរ។ អ៊ីចឹងហើយ ទើបមានការសរសើរថា កញ្ញា ពិតជាជោគជ័យ ចាប់តាំងពីបើកជំនួញផលិតផលអនឡាញ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.