ផ្ទះ ព័ត៌មានសិល្បៈ និងកម្សាន្ត បវរកញ្ញា ភពផែ...

បវរកញ្ញា ភពផែនដីអន្តរជាតិ ចុះដាំដើមឈើនៅខេត្តសៀមរាប

0

កាលពីព្រឹកថ្ងៃទី២៩ តុលា ឆ្នាំ២០១៩ បវរកញ្ញា ភពផែនដីលេខ២អន្តរជាតិ Miss Planet Internet ជនជាតិថៃ កញ្ញា ម៉ារីសា ផុនធីរ៉ាត់ បានធ្វើទស្សនកិច្ចនៅខេត្តសៀមរាប ដោយក្រៅពីចូលសម្ដែងការគួរសម ជាមួយថ្នាក់ដឹកនាំខេត្ត ក៏បានចូលរួមដាំកូនក្រញូង នៅតំបន់ប្រាសាទបន្ទាយក្ដី នៅខេត្តសៀមរាបផងដែរ។ ក្នុងពិធីនោះ ក៏មានការចូលរួមពីលោកអភិបាលរង ពៅ ពិសិដ្ឋ មន្រី្តថ្នាក់ដឹកនាំពីក្រសួងពាក់ព័ន្ធ និងពីសប្បុរសជនជាច្រើនផ្សេងទៀត។

លោកស្រី ហាយ តារា សហអគ្គនាយិកា Miss Planet International ជាអ្នកដឹកនាំដំណើរទស្សនកិច្ចនេះ បានថ្លែងបញ្ជាក់ថា ពិតជាកិត្តិយសយ៉ាងខ្លាំង ដែលវត្តមានមកដល់របស់បវរកញ្ញាថៃលេខ២អន្តរជាតិ ត្រូវបានថ្នាក់ដឹកនាំខេត្តសៀមរាប ទទួលស្វាគមន៍យ៉ាងកក់ក្ដៅ នៅរដ្ឋបាលខេត្ត។ អ្នកស្រីថា ការដឹកនាំបវរកញ្ញាថៃ មកធ្វើទស្សនកិច្ចនៅខេត្តសៀមរាបលើកនេះ គឺជាលើកទី២ហើយ ដោយដំណើរមកលើកនេះ រឹតតែធ្វើឲ្យបវរកញ្ញាថៃយល់ដឹងពីការរស់នៅ និងពីវប្បធម៏របស់កម្ពុជា។

ក្រៅពីចូលរួមធ្វើសកម្មភាពសប្បុរសធម៏ បវរកញ្ញាថៃ ក៏នឹងរួមចំណែកបំផុស ពីកម្ពុជាឲ្យពិភពលោក ស្គាល់កាន់តែច្បាស់ផងដែរ។
ជាក់ស្ដែងក្រោយបញ្ចប់ ការស្វាគមន៍ ជាមួយថ្នាក់ដឹកនាំខេត្ត កញ្ញា ម៉ារីសា ក៏បានចូលរួមដាំដើមឈើ ដើម្បីបំផុសឲ្យស្រទ្បាញ់ធម្មជាតិ និងរួមចំណែកដាំដើមឈើ កាត់បន្ថយកម្ដៅលើផែនដី។ លោកស្រីថា វត្តមានមកដល់របស់បវរកញ្ញាថៃ ក៏មានការទទួលយ៉ាងកក់ក្ដៅពីក្រុមការងារបុរីអង្គរ លែនម៉ាក្ស និង ម៉េម័រផាលេស រីសត និង ស្ប៉ា និងដៃគូសហការផ្សេងទៀតផងដែរ។ នៅក្នុងថ្ងៃនោះ អ្នកជំនាញផ្នែកចំណីអាហាររបស់ម៉េម័រ រីសត និងស្ប៉ា ក៏ធ្វើបទឧទ្ទេសនាមពីអត្ថប្រយោជន៍នៃបន្លៃបៃតង ដើម្បីសុខភាព ដើម្បីឲ្យបវរកញ្ញា និងភ្ញៀវកិត្តិយសមានការយល់ដឹង៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.