ផ្ទះ ព័ត៌មានសិល្បៈ និងកម្សាន្ត ឆ្លងកាត់ព្យុះ...

ឆ្លងកាត់ព្យុះភ្លៀង តារាសម្ដែង ចៅខ្មែរ ជោគជ័យមិនគួរអោយជឿ

0

បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះ ក្នុងភាពយន្តរឿង”ម៉ាដាមអាប”របស់ផលិតកម្មក្លាស៊ិក តារាសម្ដែងចៅខ្មែរ បាត់មុខឲ្យឈឹងពីការសម្ដែងក្នុងរឿងក្រោយៗ។ ប៉ុន្តែលោកបានក្លាយជាតារាមហាជន លើប្រព័ន្ធអនឡាញ កាន់តែល្បី ដោយសារបើកចំហរគូស្នេហាភេទដូចគ្នា និងជោគជ័យក្នុងជំនួញអនឡាញ។ លោក និងស្វាមី កំពុងកញ្ឆក់បានតំណែងជាគូស្នេហ៍ភេទដូចគ្នា ដែលទទួលបានការ ចាប់អារម្មណ៍ និងល្បីល្បាញនាំមុខគេ ក្នុងចំណោមគូស្នេហ៍ដែលហ៊ានទទួលស្គាល់ ទំនាក់ទំនងស្នេហាបែបនេះ នៅកម្ពុជា ពីស្រទាប់មហាជន។

ខុសពីការយល់ឃើញថា មនុស្សស្រលាញ់ភេទដូចគ្នា គឺគ្មានអនាគត ចៅខ្មែរ បែរជាចាប់ដៃជាមួយ លោក ខុន ខេមរិន្ទ ជាស្វាមីរកស៊ីអនឡាញ តាំងពីបាតដៃទទេ ហើយក្លាយជាអ្នកជំនួញធំម្នាក់ ក្នុងចំណោមអ្នករកស៊ីតាមប្រព័ន្ធមួយនេះ។ ចៅខ្មែរ បានប្រែខ្លួនពីអ្នកលក់ផលិតផលធម្មតា ក្លាយជាអ្នកនាំចូលផ្ដាច់មុខផលិតផលឡេ និង ផលិតផលថែរក្សាសម្រស់ម្នាក់យ៉ាងល្បីឈ្មោះ នាពេលបច្ចុប្បន្ន ខណ:ដែលផេក ចៅខ្មែរ ផ្សាររបស់លោក ស្ទើរមិនមានអ្នកជំនួញអនឡាញ និងអ្នកនិយម ហ្វេសប៊ុកណាម្នាក់ មិនស្គាល់នោះឡើយ។

ជោគជ័យនាពេលចុងក្រោយ បានរុញឲ្យតារារូបនេះ ស្ទើរបំភ្លេចចោលការងារ សិល្ប:ទាំងស្រុងផង បើទោះជាមានផលិតករក្រោយផ្ដល់ឱកាសឲ្យលោកសម្ដែង បន្ទាប់ពីចប់រឿង”ម៉ាដាមអាប”។ លោកត្រូវគេឃើញជោគជ័យលើជំនួញនេះ បន្ទាប់ពីលោកមិនគ្រាន់ តែជាអ្នកនាំចូលផ្ដាច់មុខផលិតផលម៉ាក CK Magic មកលក់នោះទេ ប៉ុន្តែលោកក៏ត្រូវបានអ្នកឯកទេសថៃ បណ្ដុះបណ្ដាលឲ្យក្លាយ ជាអ្នកផ្សំរូបមន្តលាយឡេ និងយល់ដឹងច្បាស់លាស់ពីគុណប្រយោជន៍ នៃផលិតផលសម្រស់ ដែលលោកធ្វើអាជីវកម្មនោះ ខុសពីអ្នកជំនួញអនឡាញ ភាគច្រើន។ មកទល់ពេលនេះ ចៅខ្មែរ បានធ្វើឲ្យផលិតផល CK Magic ក្លាយជាផលិតផលវ៉ាដាច់លើទីផ្សារអនឡាញ ដោយក្នុងមួយខែៗ ត្រូវគេប៉ាន់ស្មាន អាចរកបានចំណូលមិនក្រោមម៉ឺនដុល្លារនោះទេ ចាប់តាំងពីផលិតផលគ្រប់ ម៉ាករបស់លោកត្រូវបានចុះបញ្ជីទទួលស្គាល់ ដោយក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ហើយលោកបានធ្វើយុទ្ធសាស្ត្រទីផ្សារ ឲ្យមានការពេញនិយមក្នុងស្រទាប់មហាជន។

ចៅខ្មែរ ទទួលស្គាល់ថា មុខជំនួញអនឡាញ និង ជីវិតស្នេហាភេទដូចគ្នា កាន់តែមានជោគជ័យ បើទោះជាមានទាស់មាត់គ្នាខ្លះ មិនចុសពីប្ដីប្រពន្ធ ប្រុសស្រីមួយចំនួន។ លោកថាមកទល់ពេលនេះ ប្ដីប្រពន្ធរបស់លោក អាចចាប់ដៃគ្នាកសាងជីវភាព គេចផុតពីការទិទាន បន្ទាប់ពីមានលទ្ធភាពរស់ នៅក្នុងបុរីតម្លៃរាប់ម៉ឺនដុល្លារ មានកូនចិញ្ចឹមម្នាក់គួរឲ្យស្រទ្បាញ់ ប្រើរថយន្តស៊េរីទំនើប និងជោគជ័យខ្លាំងលើផលិតផលអនឡាញ ជាពិសេសគឺអាជីវកមកមចែកចាយ ផលិតផល CK Magic បំបាត់មុន បំបាត់ជាំ និង ធ្វើឲ្យស្បែកមុខ និងដងខ្លួនសម៉ត់ ដោយគ្មានផលប៉ះពាល់នោះ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.