ផ្ទះ ព័ត៌មានសិល្បៈ និងកម្សាន្ត ទើបស្ងប់ស្ងាត...

ទើបស្ងប់ស្ងាត់រឿងអាស្រូវ ជាមួយស្នងការ ពេជ្រ សូលីកា ជំពប់ជាថ្មី ក្រោយភ្ជាប់ពាក្យ

0

តាំងពីហក់ចូលសិល្ប: តារាចម្រៀង និងជាតារាសម្ដែង កញ្ញា ពេជ្រ សូលីកា ហាក់ជំពប់នឹងរឿងអាស្រូវស្នេហា មិនចេះអស់មិនចេះហើយ។ ក្នុងពេលបាត់មុខ បណ្ដាញសារព័ត៌មាន ក្នុងស្រុកសុទ្ធតែផ្សព្វផ្សាយថា នាងមានចំណងស្នេហ៍ ជាមួយមន្ត្រីនោះ ជាពិសេសជាមួយស្នងការម្នាក់ លុះដល់ពេលនាង សម្រេចចិត្តភ្ជាប់ពាក្យ បង្ហាញមុខគូស្នេហ៍ឈប់លាក់បាំង ក៏ផ្ទុះរឿងអាស្រូវ យ៉ាងកក្រើកហ្វេសប៊ុកទៀត។

មិនទាន់ផ្ទុះរឿង ពេជ្រ សូលីកា ត្រូវបានគេបំភ្លេចស្ទើរទាំងស្រុងថា ធ្លាប់មានរឿង អាស្រូវស្នេហា បើទោះជារឿងរ៉ាវរបស់នាង ធ្លាប់ធ្វើឲ្យរញ្ជួយបណ្ដាញសារព័ត៌មាន។ ក្រោយជម្លោះរបស់នាង និង ប្អូនស្រី លោក ថៃ នរ:វិទូ ផ្ទះឡើង ហាក់គាស់កកាយ អតីតកាលដែលធ្លាប់បោកបក់ឲ្យមហាជននឹកឃើញជាថ្មី។ ម្នាក់ៗលើកឡើងថា តារាមុខមាត់ស្រស់ និងខ្យូតមិនធម្មតា ពេជ្រ សូលីកា ពិតជាជំពប់រឿងស៊យ មិនអស់មិនហើយ ដោយក្នុងពេលបិទបាំងស្នេហា ក៏ធំក្លិនមិនល្អ ហើយនៅពេល សម្រេចចិត្តបង្ហាញមុខគូស្នេហ៍ បន្ទាប់ពីនាងរួចផុតពីចំណងស្នេហ៍ត្រីកោណ ដែលមានការចុះផ្សាយ ជាហូរហែរថា ក្នុងពេលលាឈប់សិល្ប: ក៏នៅតែមានរឿង អាស្រូវលេចឡើងមិនខុសមុន។

ខណ:ដែលតារាដែលបង្ហាញមុខគូស្នេហ៍ ភាគច្រើននាពេលបច្ចុប្បន្ន ទទួលបានការ សរសើរពីមហាជន ពេជ្រ សូលីកា បែរជារងការអាម៉ាស់ ដោយគ្រាន់តែបង្ហាញ មុខគូដណ្ដឹងក្ដៅៗ ក៏ផ្ទុះរឿងរញ្ជួយធរណីតែម្ដង។ ក្នុងពេលបាត់មុខ អ្នកខ្លះសង្ស័យថា នាងពាក់ព័ន្ធជាមួយមន្ត្រីនេះ ខ្លះថាមន្ត្រីនោះ ស្របពេលដែលមានប្រភពខ្លះ ថែមទាំងការសង្ស័យថា នាងសំងំពរពោះក្នុងពេលផ្ទុះរឿងស្នេហាបិទមុខនោះផង។

អ្នកសិល្ប:មួយចំនួន បានហៅជីវិតឯកជនរបស់នាងថា ជានារីអភ័ព្វស្នេហ៍ ព្រោះក្រៅពីជំពប់រឿង ពាក់ព័ន្ធប្ដីគេ ក៏បន្តជំពប់រឿងមានគូដណ្ដឹង ជាអតីតសង្សារ របស់មិត្តសម្លាញ់រាប់គ្នាជាង១៣ឆ្នាំ រហូតក្លាយជាជម្លោះទៀត។

អ្នកលេងហ្វេសប៊ុកម្នាក់ ត្រូវគេឃើញសរសេរ Comment ក្រោយពេលជម្លោះ ពេជ្រ សូលីកា ផ្ទុះជាមួយ ប្អូន ថៃ នរ:សត្យា ថា “កូនធំប៉ុណ្ណាហើយកា? គ្នានឹកឯងណាស់ យ៉ាងណាយើង ធ្លាប់ធ្វើការជាមួយគ្នា! ហែងលើកនេះ សំណាងណាស់ ដែលបានការ ប្ដីត្រឹមត្រូវ មិនដូចកាលទាក់ទងអាប្ដីគេនោះ ក្រំចិត្តឥតអំពើរ បានកូន១ ហើយដោះដៃ។ តែមិនអីទេ ព្រោះយើងបានពីគេគួរសមដែរ ព្រោះយើងប៉ុនទាក់ យាយចឹង? ឈប់ទៅរកគ្រូប្រសិទ្ធី សារិកាលីនថោងនៅ?”។ អមដោយសំណេរ ដែលហាក់មានន័យទម្លាយពីរឿងអាថ៌កំបាំង ក៏មានរូបថតនាង និងក្មេងស្រីម្នាក់ឈ្មោះ ម៉ីជីង ដែលមានមុខមាត់ស្រដៀងនាង ដែលខ្លះថា ជាកូនលាក់ប្រវត្តិរបស់នាង និងខ្លះថា ជាកូនរបស់ម្ដាយនាង ជាមួយស្វាមីក្រោយ។

ទោះជាការលើកឡើង របស់អ្នកលេងហ្វេសប៊ុកខាងលើ ពិតឬ មិនពិត ប៉ុន្តែគេសុទ្ធ តែយល់ស្របថា ពេជ្រ សូលីកា យីអ៊ុនដាក់ក្នុងរឿងស្នេហា ដោយសារតែរឿង អាស្រូវកន្លងមករបស់នាង គេស្ទើរភ្លេចទៅហើយ ស្រាប់តែធ្វើឲ្យរឿងទាំងនោះ អណ្ដែតឡើងម្ដងទៀត ព្រោះជារឿងអាស្រូវស្នេហាច្រំដែលៗ។

យោងតាមបណ្ដាញសារព័ត៌មាន កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៥ សរសេរពីនាងថា នាងបានបាត់មុខ ដោយសារតែជាប់ពាក់ព័ន្ធនឹង លោក ឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើសកង រាជអាវុធហត្ថ លើផ្ទៃប្រទេស។ រឿងរ៉ាវស្នេហាដ៏រសើបនោះ គឺបន្ទាប់ពីហ្វេសប៊ុក និង Instagram របស់នាង នៅក្នុងពេលនោះ បានបង្ហោះរូបនាង ភ្ជាប់ជាមួយរូបលោកសៀ សម្បត្តិ ហើយសរសេរថា «រស់នៅជាមួយគ្នា ២ឆ្នាំ បានត្រឹមតែការឈឺចាប់រងការមាក់ងាយ ប្រចណ្ឌឥតស្រាកស្រាន្ត តាមដានឥតឈប់ ឈរសូម្បីតែឡានមួយគ្រឿង ក៏ដកហូត វិញទៀត»។ ក្នុងនោះ ពេជ្រ សូលីកា ក៏ធ្លាយដំណឹង ជាហូរហែរថា បានពាក់ព័ន្ធអ្នកនេះ និងអ្នកនោះ មិនសូវជាទទួល បានការសរសើរ នៅពេលបែកធ្លាយ ពីស្ថានភាពស្នេហានោះផង។

ក្រោយផ្ទុះជម្លោះជាមួយមិត្តភ័ក្ត្រ ពេជ្រ សូលីកា បានLive ហ្វេសប៊ុកថា ហ្វីយ៉ាតា ឬ ថៃ នារីសុជាតា អតីត Freshies Girl ជាពួកម៉ាក និងជាប្អូនស្រីលោក ថៃ នរ:សត្យា ក្នុងពេលត្រូវ រ៉ូវជាមួយនាង មិនថាឈ្លោះគ្នា ជាមួយសង្សារ ឬ ចង់ធ្វើម្ហូប អ្វីឲ្យសង្សារញាំ សុទ្ធតែឆាត ឬ ខលមកសួរនាង និង ពិភាក្សាជាមួយនាងទាំងអស់ ដែលការលើកឡើងរបស់នាង ធ្វើឲ្យគេកាត់ស្មានភ្លាមៗថា ពេជ្រ សូលីកា ដឹងរឿងរ៉ាវក្នុងក្រៅ រវាង ហ្វីយ៉ាតា និងអតីតសង្សារគ្មានសល់ចន្លោះ ទើបម្នាក់ៗ យល់ថា ការដែលហ្វីយ៉ាតា គ្រាន់តែបែកសង្សារ កាលពីពាក់កណ្ដាលខែ៦ ឆ្នាំ២០១៩ ហើយនៅខែតុលា ក្នុងឆ្នាំដដែល ពេជ្រ សូលីកា ក្លាយជាគូដណ្ដឹងរបស់បុរសនោះ ជារឿងដែលហ្វីយ៉ាដា ឆេះដុំមិនខុស ព្រោះគេជឿថា សូលីកា អាចជាអ្នកទី៣ តាំងពីមុនហ្វីយ៉ាតា បែកសង្សារ។

ក្រោយរងការរិះគន់ ហ្វីយ៉ាតា បានប្រកាសក្នុងវីដេអូ Live ថា នាងមិនមែនឈ្លោះគ្នា ជាមួយ ពេជ្រ សូលីកា ដោយសារតែហេតុផល ដណ្ដើមប្រុសនោះទេ ប៉ុន្តែហេតុផល ដែលនាងទទួលយកមិនបាន គឺពេជ្រ សូលីកា ទាក់ទងជាមួយបុរស ដែលខ្លួនធ្លាប់ស្រទ្បាញ់ ដោយមិនប្រាប់ឲ្យនាងដឹង បើទោះជានាង ព្យាយាមដេញដោល លុះដល់បែកធ្លាយ ក៏បែកទាំងជម្លោះបែកបាក់មិត្តភាពតែម្ដង៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.