ផ្ទះ ព័ត៌មានសិល្បៈ និងកម្សាន្ត តារាល្បីៗក្នុ...

តារាល្បីៗក្នុងក្រុម អេឡិច ចាន់ត្រា ធ្វើអោយទាក់ទាញពិធីមួយ

0

កាលពីថ្ងៃច័ន្ទ ទី២៨ តុលា កន្លងទៅ ភ្ញៀវកិត្តិយសសុទ្ធតែជាអ្នកមានមុខមាត់ នៅក្នុងសង្គម បានចូលរួមក្នុងពិធីមង្គលការដ៏ធំមួយ ខណ:ដែលក្នុងពិធីនោះ គ្រាន់តែភ្ញៀវចូលរួម រហូតដល់ប្រាំអគារ នៅកោះពេជ្រ។ អ្នកចូលរួមទាំងអស់ សុទ្ធតែលាន់មាត់ថា ពិតជាអស្ចារ្យណាស់ ជាមួយនិងការតុបតែងយ៉ាងស្រស់ស្អាត អមដោយវត្តមានតារាល្បីៗ ដែលត្រូវគេដឹងថា រៀបចំដោយក្រុមលោក អេឡិច ចាន់ត្រា។

តារាល្បីៗទាំងនោះ រួមមាន កញ្ញា មាស សុខសោភា លោក ម៉ៅ ហាជី កញ្ញា ផន ស្រីខួច លោក រិន សាវ៉េត និងតារាល្បីៗ ជាច្រើនរូបទៀត។ យោងតាមការសង្កេត ការរៀបចំរបស់ក្រុមតារាចម្រៀង របស់ លោក អេឡិច ចាន់ត្រា នៅក្នុងពេលនោះ បានធ្វើឲ្យ ក្រុម AlexEntertainment ទទួលបានការសរសើរមិនដាច់ពីមាត់ ខណ:ដែលពិធីមង្គលការនោះ រឹតតែទទួលបានការចាប់អារម្មណ៍ខ្លាំងថែមទៀត ដោយសារតែវត្តមាន សុទ្ធតែតារាល្បីៗ ហើយដេគ័រពិធីក៏មើលទៅទាក់ទាញ។ លោក អេឡិច ចាន់ត្រា បានអះអាងថា ជារៀងរាល់ឆ្នាំ លោកទទួលបានកម្មវិធីធំៗ ដើម្បីរៀបចំស្ទើរ មិនទំនេរពេញមួយឆ្នាំ ដោយក្នុងឆ្នាំនេះ គឺរឹតតែទទួលបានច្រើន ជាងមុន និងសុទ្ធតែជាកម្មវិធីធំៗ។

តោះទៅមើលថា ក្រុមតារាចម្រៀង អេឡិច ចាន់ត្រា មានតារាណាខ្លះ ដែលជាតម្រូវការរបស់អតិថិជន ដែលពេញចិត្តនិងសេវាកម្ម AlexEntertainment៖

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.