ផ្ទះ ព័ត៌មានសិល្បៈ និងកម្សាន្ត ឆ័យលី ដាឡែន ន...

ឆ័យលី ដាឡែន និង ប្រុសក្មេង រុន ណាកូ បញ្ចេញរូបស្វីតៗ ដូច Pre-Wedding

0

មិនខ្វល់ពីពាក្យថា មេម៉ាយចំណាយមាត់ញាតិ អ្នកនាង ឆ័យលី មិនត្រឹមតែ បញ្ចេញរូបថតស៊ិចស៊ី ចេញភ្លៅ ក្នុងឈុតប៊ីកានីនៅអាងហែលទឹកប៉ុណ្ណោះទេ តែក៏បានបញ្ចេញរូបថតស្និទ្ធស្នាល ជាមួយប្រុសក្មេងលោក រុន ណាកូ ដោយមិនខ្វល់ពីការលើកឡើង បែបអវិជ្ជមានណាមួយផងដែរ។ រូបថតជាច្រើនសន្លឹក ធ្វើឲ្យគេយល់ច្រទ្បំថា ជារូប Pre-Wedding នោះផង។

ក្នុងដំណើរទៅទស្សនកិច្ចនៅក្នុងប្រទេសថៃ និងទៅផ្សព្វផ្សាយវប្បធម៌នៅខេត្តសុរិន្ទ អ្នកនាង បានរំលេចរូបថតកៀកកើយ ជាមួយតារាសម្ដែងវ័យក្មេង លោក រុន ណាកូ ដែលរូបថតរបស់អ្នកទាំងពីរ គ្រាន់តែត្រូវបានបង្ហោះឡើង ក៏មានការលើកឡើង មិនល្អមួយចំនួន លើតារាស្រីរូបនេះ។ អ្នកខ្លះនិយាយថា អ្នកនាង កំពុងឲ្យដៃ ប្រុសក្មេង និងខ្លះថាមកពីអ្នកនាង ជានារីពង្រាយមន្តស្បេហ៍ ជាដើម ទើបបណ្ដាលឲ្យបែកបាក់ប្ដី។

បើទោះជាមានការលើកឡើង មិនល្អជាច្រើន គ្រប់សកម្មភាពក្រោយ លែងប្ដីរបស់អ្នកនាង បូករួមទាំងរូបភាពក្ដៅៗ ដែលទើបបង្ហោះឡើងនោះផង ប៉ុន្តែសម្រាប់អ្នកនាង ឆ័យលី ដាឡែន បានលើកឡើងយ៉ាងខ្លីថា មិនខ្វល់ ហើយ អ្នកនាង ក៏ឈប់បិទសេរីភាពរបស់ខ្លួន ដោយសារពាក្យថា មេម៉ាយចំណាយមាត់ ញាតិទាំងអស់នោះដែរ។ អ្នកនាងពោលថា ទោះជាសកម្មភាព របស់អ្នកនាង មើលទៅមិនសមភ្នែក ជាមួយបុរសវ័យក្មេងណាមួយ ក៏សកម្មភាពទាំងនោះ គឺជារឿងផ្ទាល់ខ្លួន។

អ្នកនាងអះអាងយ៉ាងខ្លីថា សំខាន់កុំឲ្យតែអ្នកនាង ទៅធ្វើអ្វីដែលផ្ទុយនឹងច្បាប់ នោះទើបអ្នកនាងនឹងភ័យបារម្ភ។ យ៉ាងណាមិញអ្នកនាង បញ្ជាក់ថា រូបភាពស្វីតៗ ជាមួយតារារះថ្មី លោក រុន ណាកូ គ្រាន់តែជារូបភាពសិល្ប: ក្នុងក្រុមគ្រួសារតារា កម្ពុជា ក្នុងពេលដែលនាង និងលោក មានឱកាសចេញទៅប្រទេសថៃ រួមគ្នាប៉ុណ្ណោះ មិនមែនមានន័យថា ឲ្យតែអ្នកនាង មានរូបកៀកកើយ ជាមួយបុរសណា សុទ្ធតែស្រលាញ់ប្រុសនោះ នោះឡើយ។

ខាងក្រោមនេះជាកម្រងរូបភាព ដែលធ្វើឲ្យគេយល់ច្រទ្បំរវាង អ្នកនាង ឆ័យលី ដាឡែន និងតារាសម្ដែងថ្មី លោក រុន ណាកូ៖

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.