ផ្ទះ ព័ត៌មានសិល្បៈ និងកម្សាន្ត សឿន ផានផាភួង ...

សឿន ផានផាភួង ធ្វើខួបកំណើតផ្គួបកូនស្រី ផ្អើលសង្គមសិល្បៈ

0

កាលពីថ្ងៃទី០២ វិច្ឆិកា ឆ្នាំ២០១៩ តារាសម្តែងល្បីល្បាញ អ្នកនាង សឿង ផានផាភួង បានប្រារព្ធធ្វើធ្វើពិធីខួបកំណើតយ៉ាងគគ្រឹកគគ្រេង ផ្គួបជាមួយកូនស្រីរបស់អ្នកនាង គឺឈូឈូ ដែលជាតារាកំពុងឡើងកូដមួយរូបដែរ។ នៅក្នុងពិធីនោះ គេឃើញមានវត្តមានសិល្បករល្បីល្បាញចូលរួមយ៉ាងច្រើនកុះករ។

ពិធីដែលបានធ្វើឡើងនោះ គឺជាខួបកំណើត២ផ្គួបគ្នា ដោយខួបអ្នកនាងគម្រប់៣២ឆ្នាំ ហើយខួបកូ ស្រីរបស់អ្នកនាង គឺតារាសម្ដែង អាង សុជាតា ហៅ ឈូឈូ គម្រប់១៥ឆ្នាំ។ ភ្ញៀវកិត្តិយសដែលចូលរួម នៅក្នុងពិធីនោះ មានរហូតដល់ ប្រមាណ៤០តុ។ បើក្រឡេកទៅមើលអ្នកនាង ផាភួង គឺលេងខ្លួនយ៉ាងអស់ដៃតែម្តង ស្ទើរតែមើលមិនចង់ស្គាល់ រហូតអ្នកខ្លះព្រលយពាក្យលែងខ្លួនកាច់កូនក្រមុំនោះផង។ អ្នកនាង សឿង ផនផាភួង និយាយថា រវាងអ្នកនាង និងកូនស្រីកើតខែតែមួយ ដោយខុសតែថ្ងៃគ្នាប៉ុណ្ណោះ ទើបអ្នកនាងជ្រើសយកថ្ងៃទំនេរ នៅថ្ងៃទី២ ខែ១១ ធ្វើជាថ្ងៃខួបរួម។

ខាងក្រោមជាទិដ្ឋភាពរបស់ភ្ញៀវកិត្តិយស ដែលចូលរួមក្នុងពិធីខួបរបស់អ្នកនាង និងកូនស្រី៖

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.