ផ្ទះ ព័ត៌មានសិល្បៈ និងកម្សាន្ត ខណៈស្ថិតនៅទ្វ...

ខណៈស្ថិតនៅទ្វីបអឺរ៉ុបនៅឡើយ អេដា ចេញបទ«មិនទាន់អស់ចិត្ត» យ៉ាងពីរោះ ចាក់ដោតអ្នកគាំទ្រ

0

ក្រោយពីស្ងាត់មិនចេញបទចម្រៀងអស់មួយរយ:ធំ ពេលនេះម្ចាស់បទ “មានអ្នកថែឬនៅ” កញ្ញា អេដា បានបញ្ចេញបទចម្រៀងថ្មី ទៀតហើយ ដោយបទចម្រៀងនេះ នាងធ្លាប់បញ្ជាក់ថា សរសេរចេញពីអារម្មណ៍ពិតរបស់នារីម្នាក់ ក្រោយបែកបាក់ស្នេហ៍ និងជាបទដែលនាងសរសេរ ដោយការតាំងចិត្ត តាំងពី៦ខែមុន។ បទ”មិនទាន់អស់ចិត្ត” ដែលទើបចេញក្ដៅៗនេះ ទាំងពីរោះ ទាំងមានអត្ថន័យ ចាក់ដោតអារម្មណ៍អ្នកគាំទ្រតែម្ដង ក្នុងពេលដែលគេដឹងថា នាង និងគូស្នេហ៍ ស្ថិតនៅទ្វីបអ៊ឺរ៉ុប នាពេលនះ។

ក្នុងបទចម្រៀងថ្មី “មិនទាន់អស់ចិត្ត”នេះ អេដា កំពុងធ្វើឲ្យអ្នកគាំទ្រ ស្លុងអារម្មណ៍មិនធម្មតា។ មិនត្រឹមតែមានអត្ថន័យ និង ពីរោះប៉ុណ្ណោះទេ បទចម្រៀងនេះ ក៏ជាការនិពន្ធបទភ្លេង និងទំនុកច្រៀងដោយកញ្ញា អេដា ផ្ទាល់និងរួមសហការជាមួយតារាចម្រៀងលោក ណូលី ដែលជាផលិតករតន្ត្រី នៃបទចម្រៀងនេះផងដែរ ទើបម្នាក់ៗកាន់តែសរសើរ។ បទនេះ ត្រូវបានគេរំពឹងថា នឹងផ្ទុះកក្រើក App Phleng By Smart Music បន្ទាប់ពីបទនេះ គ្រាន់តែបង្ហាញវត្តមាន មិនទាន់បានប៉ុន្មានផង ក៏មានអ្នកស្ដាប់មិនគួរឲ្យជឿ។

អ្នកគាំទ្រ មើលឃើញថា បទ“មិនទាន់អស់ចិត្ត” នេះ កំពុងទទួលបានការគាំទ្រ មិនចាញ់បទចម្រៀងមុនៗរបស់នាងឡើយ ស្របគ្នាដែលលើបណ្ដាញហ្វេសប៊ុក ក៏មានការចែកចាយច្រើននោះ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.