ផ្ទះ ព័ត៌មានសិល្បៈ និងកម្សាន្ត ក្រុមក្មេងខ្ម...

ក្រុមក្មេងខ្មែរ ទាក់ទាញយុវវ័យយ៉ាងកកកុញ ក្នុងពិធីសម្ពោធរឿង”ស្នេហាក្មេងៗ” លើកទី២

0

កាលពីថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០១៩ ផលិតកម្មកងចក្រភាពយន្ត បានធ្វើពិធីសម្ពោធ ដាក់បញ្ចាំងភាពយន្តរឿង “ស្នេហាក្មេងៗ” យ៉ាងអឹកអធឹកជាលើកទី២ នៅរោងកុនទំនើបផ្សារ អ៉ីអន១ បន្ទាប់ពីថ្ងៃទី៤ វិច្ឆិកា មានការបើកសម្ពោធម្ដងហើយ នៅរោងកុនទំនើបបឹងកក់។ នៅក្នុងពិធីនោះ គេឃើញលោក ជា សុជាតិ សមាជិកក្នុងក្រុមក្មេងខ្មែរ ដែលជាតួឯក និង ដៃគូ គឺលោក ពន្លឺ បានធ្វើឲ្យហ្វេន ក្មេងៗ ជ្រួលជ្រើមយ៉ាងខ្លាំង ជាពិសេសក្នុងពេលបង្ហាញខ្លួន ក្នុងនាមជាតួសម្ដែង លើឆាក និង ក្នុងពេលបកស្រាយបទចម្រៀង ក្នុងរឿងជាមួយលោក ពន្លឺ ដែលជាសមាជិក ក្នុងក្រុមក្មេងខ្មែរដែរនោះ។

នេះជាភាពយន្តស្នេហាបែបយុវវ័យ នាសម័យថ្មីនេះ ដោយស្នាដៃទាំងមូល គឺជាការនិពន្ធរួមគ្នា រវាងកញ្ញា លំអរពេជ្រ និង លោកម៉ានិតដែលជាអ្នកនិពន្ធ ប្រលោមលោកដ៏ល្បីមិនចាញ់គ្នា។ តួអង្គសម្ដែងនៅក្នុងភាពយន្តនេះ ក៏សុទ្ធតែតារាវ័យក្មេង ដែលមានសមត្ថភាពក្នុងការ សម្តែងផងដែរ មានដូចជាកញ្ញា គង់ ចាន់ស្រីដែន ជាអតីត Freshie Girl ប្រចាំឆ្នាំ២០១៥។

លោក ជា សុជាតិ តារាចម្រៀងមកពីក្រុមក្មេងខ្មែរ និង លោក រ៉ុង សុភីដេវីដ តារាមកពីក្រុម Small World Small Band ជាដើម។ ក្នុងនោះ ក៏មានតួសម្តែងល្បីៗ ជាច្រើនរូបទៀតផងដែរ ដែលសុទ្ធតែជាអាយដលរបស់យុវវ័យ ទើបភាពយន្តនេះ ទាក់ទាញភ្ញៀវកិត្តិយស ជាពិសេស គឺយុវវ័យភាគច្រើន ឲ្យចូលរួម នៅក្នុងពិធីនោះ។

សម្រាប់សាច់រឿងនេះវិញ គឺរៀបរាប់អំពីតួអង្គស្រីឈ្មោះ កេសរ រស់នៅទីក្រុងភ្នំពេញ ជាមួយនឹងជីដូន ដោយ កេសរមានមិត្តភ័ក្រ្ត ជិតស្និទ្ធ ចំនួន3នាក់គឺ រិទ្ធ សុភ័ក្រ្ត និងបេទ្បា។ ក្រោយមកនាង បានស្គាល់សិស្សច្បងដ៏ស្រស់ សង្ហាមួយរូបមានឈ្មោះ ថាវេហា ដែលសម្ដែងដោយសមាជិកក្មេងខ្មែរ ហើយក៏បង្កើតជាស្នេហានឹងគ្នា។ កេសរ ចាប់ផ្តើមស្គាល់ពីការថែរក្សា ស្នេហា មិត្តភាព និងគ្រួសារក្នុងពេលតែមួយ។

ភាពយន្តនេះ ប្រកាសលក់សំបុត្រផ្លូវការចាប់ពីថ្ងៃទី ៧ វិច្ឆិកា ២០១៩ តទៅ។ ដោយរំពឹងថា នឹងទាក់ទាញយុវវ័យ ឲ្យចាប់អារម្មណ៍ច្រើន ព្រោះជាភាពយន្តស្ដែងពីយុវវ័យទាំងស្រុង៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.