ផ្ទះ ព័ត៌មានសិល្បៈ និងកម្សាន្ត ភិន សុដាលីស ប...

ភិន សុដាលីស ប្រកាសលែងខ្លួន ថ្ងៃសម្ពោធផ្សារកម្រិតអន្តរជាតិ ដ៏ធំនៅកម្ពុជា

0

ខណ:ដែលផ្សារទំនើប The Bridge Lifestyle Mall ស្ថិតនៅលើអាគារដ៏អស្ចារ្យ នៅខាងក្រោយណាហ្គាវើល ជិតកោះពេជ្រ ដែលត្រូវគេដឹងថា ជាផ្សារចំណាយទុនមហាសាល គ្រោងបើកសម្ពោធ នៅថ្ងៃទី៨ ខែវិច្ឆិកា មុនអុំទូកនោះ អ្នកនាង ភិន សុដាលីស ក៏បានប្រកាសខ្លួនបង្ហាញវត្តមានដែរ។ នាងនឹងបង្អួតសម្រស់ ប្រជែងតារាល្បីៗ និងអ្នកមានប្រជាប្រិយភាព ក្នុងសង្គមហ្វេសប៊ុក ជាច្រើនទៀត ដែលទទួលបានការអញ្ជើញ ឲ្យចូលរួមក្នុងថ្ងៃនោះ។

សិល្បករសិល្បការិនី ដែលប្រកាសបង្ហាញខ្លួន នៅក្នុងថ្ងៃនោះ រួមមាន អ្នកនាង ភិន សុដាលីស ដែលជាតារាសម្ដែងល្បីល្បាញ និងតារាយុវវ័យជាច្រើនទៀតដូចជា កញ្ញា Sura កញ្ញា Stella កញ្ញា New Sreyna លោក Seak លោក Rainiedara កញ្ញា Anna និងតារាហ្វេសប៊ុកល្បីៗ ជាច្រើនរូបទៀត។ តារាទាំងនេះ នឹងបង្ហាញខ្លួនថតរូប ចាប់ពីម៉ោង២រសៀលថ្ងៃទី៨ វិច្ឆិកា តទៅ អមដោយការលេងហ្គេម និងមានការ Show សប្បាយៗជាច្រើនទៀត ដើម្បីកងរំពងថ្ងៃសម្ពោធផ្សារដ៏ធំ និងទំនើបអស្ចារ្យមួយនេះ។ ភិន សុដាលីស បញ្ជាក់ថា នាងបានត្រៀមខ្លួនរួចហើយ ទាំងការតែងខ្លួន និងធ្វើសកម្មភាពសប្បាយៗ ដើម្បីឲ្យហ្វេនៗចាប់អារម្មណ៍។

គួរបញ្ជាក់ថា ផ្សារទំនើបកម្រិតអន្តរជាតិ នៅកណ្ដាលរាជធានីដ៏ទាក់ទាញមួយនេះ ដោយគ្រាន់តែមានការប្រកាសថា បើកសម្ពោធ ក៏មានការចាប់អារម្មណ៍ មិនធម្មតាទៅហើយ។ ផ្សារនេះមានកម្ពស់៥ជាន់ មានហាងលក់ទំនិញ និងភោជនីយដ្ឋាន ប្រមាណជាង 80 កន្លែង ខណ:ដែលនៅជាន់ផ្សេងៗ គឺជាកន្លែងស្នាក់នៅ សណ្ឋាគារ ការិយាល័យផ្សេងៗកម្រិតVIP និង ក្រុមហ៊ុនអចលនទ្រព្យ។ ផ្សារនេះ បានបើកសាកល្បងចំនួនជាង៦ខែមកហើយ ដោយគេកត់សម្គាល់ថា ដ្បិតតែមិនទាន់សម្ពោធ តែបានជាប់ឈ្មោះ ជាផ្សារទំនើបឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ដែលមានហាងលក់ទំនិញ ផលិតផលក្នុងស្រុក និងអន្តរជាតិដ៏ល្បីល្បាញ ឈានមុខគេពេញទាំងប្រាំជាន់ ខាងក្រោម ចាប់ពីជាន់ផ្ទាល់ដី ដល់ ជាន់ទី 3AF នៃអគារ The Bridge រួចទៅហើយ។

មានការរំពឹងថា ពិធីកាត់ខ្សែបូ បើកសម្ពោធនៅថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៩ របស់ផ្សារនេះ នឹងមានវត្តមានឥស្សរជនល្បីៗ តារាសិល្ប: និងអ្នកលេងហ្វេសប៊ុកល្បីៗ ច្រើនរូបបង្ហាញខ្លួន៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.