ផ្ទះ ព័ត៌មានសិល្បៈ និងកម្សាន្ត រ៉េតរ៉ូស ទម្ល...

រ៉េតរ៉ូស ទម្លាយរឿងឆ្អែតចិត្ត ក្រោយប្រឹងឈឺឆ្អាល

0

អ្នកស្រី ចាន់ សោភ័ណ្ឌ ហៅ រ៉េតរ៉ូស ដែលត្រូវគេស្គាល់ថា ជាតួម្ដាយកំពុងឡើងកូដ នាពេលចុងក្រោយ បានបង្ហាញអារម្មណ៍ឆ្អែតចិត្ត បន្ទាប់ពីគ្រប់លទ្ធផល ដែលអ្នកស្រីយកអាសារដល់បុគ្គលភាគច្រើន តែទទួលតែរឿងឆ្អែតចិត្តត្រលប់មកវិញ។ អ្នកស្រីថា ខ្លួនមិនសូវនៅសុខទេ ឲ្យតែមានអ្នកមកត្អូញត្អែរ ឬ សុំពឹងពាក់ ប៉ុន្តែមិនដែលបានផល គឺបុគ្គលដដែលនោះ សើយគូទរមិលគុណជាប្រចាំ។

អ្នកស្រី រ៉េតរ៉ូស និយាយថា អ្នកស្រីកើតចិត្តចង់រៀងហើយ ដោយសារតែយក អាសារអ្នកណា គឺអ្នកនាងមិនស្គាល់គុណ ហើយតែងតែដើរសម្អុយថាអ្នកស្រី ប្រឹងធ្វើល្អដើម្បីយកមុខ និងដើម្បីទទួលបានលាភសក្ការ: ពីអ្នកមកសុំឲ្យជួយ ជាដើម។ អ្នកស្រីព្រលយដោយការឆ្អែតចិត្តថា”ចង់មួយជីវិតហើយ គឺមិនដែលជួយ អ្នកណា អ្នកនឹងដឹងគុណអីតិច ឲ្យតែគេបានស្រួលតែតិច ដឹងតែសើយគូទ មើលងាយយើងវិញហើយ ប៉ុន្តែខ្ញុំមិនរៀងសោះ គឺកុំឲ្យឮឲ្យតែមានអ្នកមកពឹង គឺទទួលហើយ សូម្បីតែអត់លុយក៏ខ្ចីគេចាក់សាំងជូនទៅជូនមកដែរ”។ អ្នកស្រីមិនបញ្ចេញឈ្មោះ បុគ្គលរមិលគុណ ដែលអ្នកស្រីធ្លាប់យកអាសារនោះទេ ប៉ុន្តែអ្នកស្រីទម្លាយថា មិនថា ជួយតួៗដូចគ្នាពេលមានទុក្ខ ឬជួយអ្នកណាពេលមក ពឹងពាក់ គឺឲ្យតែបានជួយហើយ បុគ្គលនោះសើយគូទក្ដៅតែម្ដង។ យ៉ាងណាមិញ អ្នកស្រីមិនឈប់យកអាសារនោះទេ គឺនៅតែបន្តដើម្បីបង្កើនសេចក្ដីល្អក្នុងចិត្ត។

ជាមួយគ្នានោះ អ្នកស្រី រ៉េតរ៉ូស ក៏បានរំឭកថា ដំណើរកម្សាន្ត៣យប់៤ថ្ងៃ ក្នុងឱកាសទៅដង្ហែរកឋិន និងទស្សនកិច្ច នៅក្នុងប្រទេសថៃ គឺសប្បាយបំភ្លេចមិនបាន។ អ្នកស្រីថា មិនឲ្យសប្បាយយ៉ាងមិច បើតារាដែលចូលរួម សុទ្ធតែសហការគ្នាដូចបងប្អូន រថយន្ត១២កៅអីមួយ តាំងពីនៅភ្នំពេញ ត្រូវបានអ្នករៀបចំចាត់ចែង សំលៀកបំពាក់បុរាណ មានការផ្គត់ផ្គង់ស្រាប់ ហើយនិយាយពីទៅដល់ដីថៃ ក្រៅពីមានរថយន្តដឹកជូនទៅមកៗ ក៏ជូនតារាខ្មែរ ដើរទស្សនកិច្ចតំបន់នានា យ៉ាងសប្បាយរីករាយ។

អ្នកស្រីថា បើកុំទិញតែឥវ៉ាន់ និងចាយខាងក្រៅខ្លួន គឺតែស្ទើរតែមិនអស់លុយឡើយ។ អ្វីដែលអ្នកស្រីកាន់តែសប្បាយចិត្ត គឺគ្រប់កម្មវិធីដែលសិល្បករទៅណាមកណា គឺសុទ្ធតែមានការស្វាគមន៍ យ៉ាងមានកិត្តិយស ដោយមិនមែនព្រលែងចោល ដូចហ្វូងគោនោះទេ។ ជាក់ស្ដែង ក្នុងពិធីគ្រងឈុតបុរាណពេលហែរកឋិន ក្បួនដង្ហែររបស់តារាខ្មែរ ក៏ត្រូវស្ថិតក្នុងក្បួនកិត្តិយសខាងមុខក្បួនសិល្បករថៃ និងមានការប្រកាសស្វាគមន៍ពីពិធីករថៃយ៉ាងមានកិត្តិយសផងដែរ។ អ្នកស្រីបន្តថា ដំណើរកម្សាន្តនោះ ក្រៅពីម្នាក់ៗ មិនសូវអស់លុយ ក៏សប្បាយ និងមានអនុស្សាវរីយ៍ ដ៏ច្រើនរាប់មិនអស់ផងដែរ ដោយមិនមែនដូចអ្នកថា ទាំងងងិតងងុល ក្នុងន័យច្រណែន ដែលអ្នកស្រីបានឮថា ទៅកម្មវិធីនោះ”គ្មានសប្បាយអីផង មើលទៅវេទនា”នោះឡើយ។

គួរបញ្ជាក់ថាកម្មវិធីដង្ហែរកឋិនទាន ដែលមានក្បួនដំរីនៅខេត្តសុរិន្ទរបស់ម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ កុសុម:នារីរតនា និងស្វាមី និងដំណើរទស្សនកិច្ច៤ថ្ងៃនោះ ដឹកនាំតារាសិល្ប: ចូលរួមដោយស្ថាបនិកគ្រួសារតារាកម្ពុជា និងមានការចូលរួមពីសិល្បករ ដូចជា អ្នកនាង ឆ័យលី ដាឡែន, លោក រុន ណាកូ, កញ្ញា អ៊ុង នីនិច, អ្នកស្រីរ៉េតរ៉ូស, អ្នកស្រី វ៉ាន់ថុន, អ្នកស្រី ញឹម សុខា, អ្នកស្រី សយ ណារីរ័ត្ន, លោក សាយ័ណ្ត ម្ចាស់ហាងមរកតមង្គលសម្អាងការផ្សារតាខ្មៅ, និងក្រុមការងាររបស់គ្រួសារតារាកម្ពុជាមួយចំនួនទៀតសរុប១៤រូប។ កម្មវិធីនោះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅ ដោយសូម្បីតែមើលទិដ្ឋភាពក៏សប្បាយខ្លាំង៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.