ផ្ទះ ព័ត៌មានសិល្បៈ និងកម្សាន្ត តារាចាស់ក្មេង...

តារាចាស់ក្មេង បង្ហាញខ្លួនក្នុងពិធីក្រុងពាលី រឿង”សម្បថដងស្ទឹង”

0

នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះប៉ុស្តិ៍លេខ៥ មានក្រុងពាលីភាពយន្តភាគថ្មីមួយ នៅសណ្ឋាគាសូហ្វីតែលភ្នំពេញ។ តារាចាស់ក្មេងជាច្រើន ត្រូវបានគេឃើញបង្ហាញខ្លួន ក្នុងកម្មវិធីនេះ។

ភាពយន្តភាគថ្មីមានចំណងជើងថា « សម្បថដងស្ទឹង » មានសរុបចំនួនដល់ទៅ ៣០ភាគនេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៩ ដើម្បីដាក់ផ្សាយផ្លូវការ នៅពាក់កណ្ដាលឆ្នាំក្រោយខាងមុខ។ នេះគឺជាសម្មិទ្ធិផលរឿងភាគទី ២៣ របស់ទូរទស្សន៍ប៉ុស្ត៍លេខ៥ ដោយក្នុងនោះ ក៏មានការរៀបចំ និង ដឹងនាំសម្ដែង ពីសំណាក់ក្រុមផលិតករ ថៃផងដែរ។ ភាពយន្តថ្មីនេះ មានវត្តមានចូលរួមសម្ដែង ពីសំណាក់តារាល្បីៗ ប្រុសស្រីចាស់ក្មេងជាច្រើនរូប ពោរពេញដោយទេពកោសល្យ ដើម្បីរួមគ្នាអង្រួនផ្ទៃរឿង ទាំងមូលឱ្យកាន់តែមានភាពទាក់ទាញ។

ចង់ដឹងថាភាពយន្តភាគថ្មីនេះមានអ្វីថ្មីៗ និងសាច់រឿងបែបណាខ្លះ សូមប្រិយមិត្តរង់ចាំតាមដានទស្សនាទាំងអស់គ្នា៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.