ផ្ទះ ព័ត៌មានសិល្បៈ និងកម្សាន្ត ភិន សុដាលីស ល...

ភិន សុដាលីស លាក់តម្លៃខ្លួនពីផ្សារ The Bridge Lifestyle Mall

0

ក្នុងពិធីប្រកាសទទួលភ្ញៀវសាកល្បង កាលពីរសៀលថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៩ របស់ផ្សារទំនើប The Bridge Lifestyle Mall ស្ថិតនៅទល់មុខអតីតផ្សារកុងតឺណឺ កោះពេជ្រ គេឃើញតារាសម្ដែង អ្នកនាង ភិន សុដាលីស គឺជាតារាល្បីល្បាញ តែមួយរូបគត់ ដែលទទួលបានកិត្តិយសជាងគេ ក្នុងនាមជាតារាលេចធ្លោ ដែលគ្រាន់តែបង្ហាញខ្លួន ក៏ទទួលបានកញ្ចប់តម្លៃមួយខ្ពស់ត្រលប់ទៅវិញយ៉ាងស្រួល ដោយមិនចាំបាច់ ច្រៀងរាំ ដូចតារាខ្លះ។ យ៉ាងណាមិញ អ្នកនាងសុំសិទ្ធិ មិនទម្លាយឲ្យដឹងពីតម្លៃខ្លួន សម្រាប់ការចូលរួម ក្នុងពិធីសម្ពោធនីមួយៗ ឲ្យដឹងនោះទេ ដោយអ្នកនាងគ្រាន់តែបញ្ជាក់ថា ខ្ពស់គួរសម។

អ្នកនាង ភិន សុដាលីស បានថ្លែងក្នុងពិធី បើកដំណើរការបណ្ដោះអាសន្ន ផ្សារស្ដង់ដាររបស់ប្រទេសសិង្ហបុរី The Bridge Lifestyle Mall ដ៏ទំនើបនោះថា អ្នកនាងមិនមែនចូលរួមគ្រាន់តែជាកិត្តិយស ដូចភ្ញៀវទូទៅនោះទេ ដោយអ្នកនាងទទួល បានតម្លៃខ្លួនមួយតាមការព្រមព្រៀង ជាថ្នូរនឹងការបង្ហាញខ្លួន ទើបអ្នកនាងតែងខ្លួន យ៉ាងស្រស់ស្អាតជាថ្នូរ នឹងធ្វើជាភ្ញៀវដើរទស្សនកិច្ចក្នុងផ្សារ។ អ្នកនាងថា ហេតុផលនៃការទាក់ទង គឺអ្នកនាងមិនបានដឹងខ្លួនមុននោះទេ ដោយត្រូវខាង អ្នករៀបចំកម្មវិធី ទាក់ទងឲ្យមកបង្ហាញខ្លួន ក្នុងនាមជាតារាកិត្តិយស។ អ្នកនាងថា បរិយាកាសក្នុងផ្សារ The Bridge Lifestyle Mall ប្រសិនបើគ្រាន់តែថតបង្ហោះ មិនបញ្ជាក់ទីតាំង គឺប្រៀបដូចជាផ្សារនៅក្រៅប្រទេសតែម្ដង។ អ្វីដែលអ្នកនាងជាប់ចិត្ត គឺរចនាបទក្នុងផ្សារ ខណ:ដែលហាងទំនិញ ភោជនីយដ្ឋាន និង ហាងភេសជ្ជ: ក្នុងផ្សារដែលកំពុងដំណើរការស្រាប់ សុទ្ធស៊ឹងតែជាហាងល្បីៗនៅក្រៅប្រទេស ដែលអ្នកនាងបញ្ជាក់ថា អ្នកចង់ទទួលបានបរិយាកាសថ្មី ដូចនៅក្រៅប្រទេស គឺមកតែផ្សារស្ដង់ដារសិង្ហបុរីមួយនេះ គឺមិនខុសគ្នា។ ម្យ៉ាងមកទីផ្សារផ្សារនេះ ស្ថិតនៅក្នុងអាញារទំនើប នៅក្បែរកោះពេជ្រ ដែលជាប្រជុំជនកណ្ដាលរាជធានីផង ទើបអ្នកនាងកាន់តែជាប់ចិត្តខ្លាំង ពេលបានមកឃើញ។ អ្នកនាងថាផ្សារនេះ ទាំងទំនើប ទាំងស្អាត ធំទូលាយ ហើយថែមទាំងមានកន្លែងអង្គុយលេង និងកន្លែងថតរូបលេងជារបៀប 3D ច្រើនទៀត ដែលនាងយល់ថា ពេលចូលមកដល់ ដូចស្ថិតនៅប្រទេសទំនើបមួយ។

អ្នកនាង ភិន សុដាលីស បញ្ជាក់ថា ទីផ្សារសិល្ប:ដែលនាងទទួលបានផ្សព្វថ្ងៃរួមមាន ការសម្ដែង និង ការទទួលចូលរួមជាតារាកិត្តិយស នៅក្នុងកម្មវិធីសម្ពោធនានា ដោយអ្នកនាងបង្ហើបថា ទីផ្សារចូលរួមជាកិត្តិយស ក្នុងកម្មវិធីនីមួយៗ គឺអ្នកនាងទទួលបានតម្លៃខ្លួន ខ្ពស់គួរសម បើទោះអ្នកនាងមិនដឹងថា តម្លៃខ្លួនដែលអ្នកនាងទទួលបាន តើទាបជាង ឬខ្ពស់ជាងគេ។

អ្នកនាងនិយាយថា”សម្រាប់តារាផ្សេង ទៅកម្មវិធីម្ដងៗ មិនដឹងថា គេទទួលបានប៉ុន្មានទេ ប៉ុន្តែសម្រាប់នាង គឺមានកម្រិតមួយជាក់លាក់ ដោយសារតែអ្នកនាងក្រៅពីត្រូវចំណាយពេល គឺត្រូវចំណាយលើសំលៀកបំពាក់ និង គ្រឿងអលង្កា ដើម្បីឲ្យខ្លួនលេចធ្លោ។ មិនខុសពីការលើកឡើង អ្នកនាង ភិន ដាលីស គ្រងមួយឈុតពណ៌ស មើលទៅស្រស់ស្អាតយ៉ាងខ្លាំង ដោយអ្នកនាង ត្រូវគេកត់សម្គាល់ថា គឺជាតារាកិត្តិយសលេចធ្លោខ្លាំងនៅក្នុងពិធីទាំងមូល។

គួរបញ្ជាក់ថា ផ្សារអាគារផ្សារទំនើប The Bridge Lifestyle Mall ក្រៅពីមានផ្សារ៥ជាន់ ដែលសុទ្ធតែជាសំលៀកបំពាក់ ហាងភេសជ្ជ: និង ភោជនីយ៍ដ្ឋានល្បីៗ របស់ពិភពលោកសរុបប្រមាណ៨០ហាង ក៏មានកន្លែងស្នាក់នៅ សណ្ឋាគារ ការិយាល័យកម្រិតVIP និង ក្រុមហ៊ុនអចលនទ្រព្យ នៅផ្នែកខាងលើ ផងដែរ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.