ផ្ទះ ព័ត៌មានសិល្បៈ និងកម្សាន្ត សមាជិកក្រុមល្...

សមាជិកក្រុមល្បីៗ របស់ Cambodia Super Model ប៉ះគ្នាជាថ្មី

0

ក្នុងពិធីបង្ហាញផលិតផលរបស់ក្រុមហ៊ុន មុទិតា របស់កញ្ញា ឌួង ហ្សូរីដា នៅផ្សារអ៊ីអន២សែនសុខ កាលពីថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៩ គេឃើញតារាល្បីៗ ដែលធ្លាប់ធ្វើឲ្យក្រុមបង្ហាញម៉ូដ Cambodia Super Model និងបែកខ្ញែក បាត់មុខអស់យ៉ាងយូរ បានត្រលប់ជួបគ្នា។ សិល្បការិនីឆ្នើមៗទាំងនោះ បានធ្វើឲ្យព្រឹត្តិការណ៍ Successful CEO Award 2019 ទទួលបានការចាប់ អារម្មណ៍យ៉ាងខ្លាំង ជាពិសេស ក្នុងពេលអ្នកទាំង១០រូបដើរបង្ហាញម៉ូដ ហើយសមាសភាព សុទ្ធតែសមាជិកក្រុមល្បីៗ ដែលបាត់មុខពីល្រុមម៉ូដែលនេះយូរ។

សមាសភាពល្បីៗទាំងនោះ រួមមាន អ្នកនាង ចន ច័ន្ទលក្ខិណា អ្នកនាង កែវ ពេជ្រ ពិសី អ្នកនាង លី ម៉ារីណា អ្នកនាងនៅ សូនីតា និង កញ្ញា សូដា នីតា ជាដើម។ តារាល្បីៗដែលធ្លាប់ជួយឲ្យក្រុម Cambodia Super Model មួយនេះ ល្បីកក្រើក ប៉ុន្តែក្រោយពេលអ្នកទាំង៤ល្បីរៀងខ្លួន ក៏កម្រឃើញប៉ះគ្នា ក្នុងសកម្មភាពដើរម៉ូដ អស់មួយរយ:ធំ។

នៅក្នុងថ្ងៃនោះ ក៏មានតារាល្បីស៊េរីក្រោយ ដែលកំពុងឡើងកូដបង្ហាញខ្លួនផងដែរ ដូចជា កញ្ញា អ៊ឹង និមល កញ្ញា សុផា លីនដា កញ្ញា សោម ស្រីនាថ Miss Grand កញ្ញា ហេង ចន្ថា និង កញ្ញា ឌី លីកា ផងដែរ ទើបធ្វើឲ្យវេទិកាបង្ហាញផលិតផល ថែរក្សាសម្រស់មុទិតា របស់កញ្ញា ឌួង ហ្សូរីដា កាន់តែកក្រើក នៅក្នុងពិធី Successful CEO Award 2019 ដែលជាវេទិកាប្រកួតប្រជែង និងប្រគល់រង្វាន់ ឆ្នើមចំនួន២០ ដល់ស្រីជាម្ចាស់ក្រុមហ៊ុន ដែលជោគជ័យក្នុងមុខជំនួញ។

កញ្ញា ឌួង ហ្សូរីដា និយាយថា កញ្ញា រំភើបចិត្តយ៉ាងខ្លាំង ដែលសមាជិកចាស់ៗ ក្នុងក្រុម Cambodia Super Model ដូចជាអ្នកនាង ចន ច័ន្ទលក្ខណ: អ្នកនាង លី ម៉ារីណា អ្នកនាង កែវ ពេជ្រពិសី អ្នកនាង សូដា នីតា និង កញ្ញា សូដា នីតា ដែលសុទ្ធតែជាសមាជិកដំបូងៗ ប្រចាំក្រុម មកដើរម៉ូដជុំគ្នា។ កញ្ញាថាអ្នកទាំង៥ ខកខានជួបគ្នាក្នុងវេទិកាបែបនេះ ជាយូរមកហើយ ទើបកញ្ញា ចាត់ទុកថា គឺជាវេទិកាសំខាន់មួយ ដែលអ្នកទាំង៥ បានធ្វើឲ្យចាប់អារម្មណ៍ជាថ្មី។

កញ្ញាចាត់ទុកថា តារាល្បីៗទាំង៥ និង តារាថ្មីៗទាំង៥ មិនខុសពីបង្កើតវេទិកាប៉ះគ្នាផង និងមកអបអរកញ្ញាផង ដែលទទួលបានពានឆ្នើម ក្នុងចំណោម CEO ឆ្នើម២០រូប ពីកម្មវិធីនាថ្ងៃនោះទេ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.