ផ្ទះ ព័ត៌មានសិល្បៈ និងកម្សាន្ត ទើបលើកពានពីប្...

ទើបលើកពានពីប្រទេសថៃ ឌួង ហ្សូរីដា លើកពានឆ្នើមប្រចាំឆ្នាំ ក្នុងស្រុកវិញម្ដង

0

ទើបតែបានទទួលពានទាំងបង និងប្អូន ក្នុងចំណោម អ្នកជំនួញស្រ្តីឆ្នើមៗ មកពីបណ្ដាប្រទេសផ្សេងៗ ក្នុងប្រទេសសោះ កញ្ញា ឌួង ហ្សូរីដា ដែលត្រូវគេដឹងថា កំពុងជោគជ័យ ក្នុងមុខជំនួញនាំចូលផលិតផលថែរក្សាសម្រស់ ទទួលបានពានឆ្នើម មួយផ្សេងទៀតហើយ ដែលពានលើកនេះ រឹតតែជាពានកិត្តិយសថែមទៀត ដ្បិតតែប្រគល់ជូនដោយអ្នករៀបចំក្នុងស្រុក។ នេះជាជំហានកាន់តែជោគជ័យខ្លាំង បន្ទាប់ពីកញ្ញា សម្រេចចិត្តបើកក្រុមហ៊ុន មុទិតា ដែលមានផលិតផលថែរក្សាសម្រស់ ស្ដង់ដារច្រើនប្រភេទចរាចរនៅកម្ពុជា។

យោងតាមកម្មវិធី Successful CEO Award 2019 ដែលមានវត្តមានលោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិកាក្រសួងសុខាភិបាល និង លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ អ្នករៀបចំកម្មវិធី ដែលធ្វើឡើងនៅផ្សារទំនើបអ៊ីអន២ កាលពីល្ងាចថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៩ ប្រកាសថា កញ្ញា ឌួង ហ្សូរីដា ម្ចាស់ប្រេន MUDHITA GS-2113 ប្រេន SSO/SHO និង Brand N27 និងជាអគ្គនាយិកាក្រុមហ៊ុន MUDHITA Trading Co.LTD ទទួលបានពានឆ្នើមប្រចាំឆ្នាំ ក្នុងចំណោមម្ចាស់មុខជំនួញ ២០រូប ដែលត្រូវបានកម្មវិធី សម្រេចប្រគល់ជូន។ ម្ចាស់ផលិតផលដែលទទួលបានពានឆ្នើម នៅក្នុងថ្ងៃនោះ គឺសំដៅលើម្ចាស់ក្រុមហ៊ុន ផលិតផលដែលបានចុះបញ្ជី ត្រឹមត្រូវក្នុងក្រសួង សុខាភិបាល ក្រសួងពាណិជ្ជកម្ម និងត្រូវបានចុះបញ្ជីផលិតផល គ្រប់ប្រភេទ ជាមួយក្រសួងសុខាភិបាល ព្រមជាមួយនឹងលក្ខខណ្ឌ ជោគជ័យលើទីផ្សារនាំមុខ ទើបត្រូវបានកម្មវិធីអនុញ្ញាតិឲ្យចូលប្រកួត។ អ៊ីចឹងហើយ ទើប កញ្ញា ឌួង ហ្សូរីដា ទទួលបានកិត្តិយសយ៉ាងខ្លាំង បន្ទាប់ពីត្រូវបានប្រកាសថា ឈ្នះពាន Top 20 ក្នុងចំណោម CEO ដែលមានឈ្មោះប្រកួត ជាច្រើនមកពីគ្រប់ទិសទី។

នៅក្នុងពិធីនោះ បណ្ដាក្រុមហ៊ុនចូលរួម ក៏បានរៀបចំតារាម៉ូដែលស្អាត ឲ្យដើរបង្អួតផលិតផលរបស់ខ្លួននោះផង ខណ:ដែល កញ្ញា ឌួង ហ្សូរីដា បានសម្ញែងតារា Cambodia Super Model ដែលសុទ្ធតែជាសមាសភាពល្បីៗ ដូចជា អ្នកនាង ចន ច័ន្ទលក្ខិណា, អ្នកនាង កែវ ពេជ្រ ពិសី, អ្នកនាង លី ម៉ារីណា, អ្នកនាងនៅ សូនីតា, កញ្ញា សូដា នីតា, កញ្ញា អ៊ឹង និមល, កញ្ញា សុផា លីនដា, កញ្ញា សោម ស្រីនាថ, Miss Grand កញ្ញា ហេង ចន្ថា និង កញ្ញា ឌី លីកា ជាដើម៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.