ផ្ទះ ព័ត៌មានសិល្បៈ និងកម្សាន្ត គឹម ចាន់រតនា ...

គឹម ចាន់រតនា មិនខ្វល់តួស្រីណាល្បី យកភរិយាមកសម្ដែងឌឺដងតែម្ដង

0

ខុសពីតារាជាច្រើន ដែលមានឱកាសចេញបទចម្រៀង តែងតែកុម្ម៉ង់តួស្រីល្បីៗ ឲ្យមកសម្ដែងយោងខ្លួន ក្នុង MV បទចម្រៀង សម្រាប់អតីតតន្ត្រីករ លោក គឹម ចាន់រតនា នៅពេលបានចេញបទចម្រៀង គឺយក អ្នកស្រី ជិន វណ្ណារី ជាភរិយា ឲ្យសម្ដែងតែម្ដង។ លោកថា MV បទ”អូនកូនអ្នកណា” ដែលលោកបានច្រៀង សម្រាប់អបអរបុណ្យអុំទូកនេះ គឺជាស្នាដៃទុកអួតកូនៗ និងមិនខ្វល់រឿងល្បីឬ មិនល្បីនោះផង ដោយលោកអះអាងថា ប្រឹងចេញបទចម្រៀង គឺមិនមែនចង់បាន ទីផ្សារឡើងឆាក។

មានការចុះផ្សាយជាហូរហែរមកហើយ ថា ម្ចាស់ជំនួញដីធ្លី លោក គឹម ចាន់រតនា គឺជាអតីតតន្ត្រីករ ខណ:ដែលអ្នកស្រី ជិន វណ្ណារី ជាភរិយា ក៏ជាអ្នកចម្រៀង នៅក្នុងពេលនោះ។ អ្នកទាំងពីរតស៊ូក្នុងអាជីពសិល្ប: យ៉ាងលំបាកទម្រាំក្លាយខ្លួន ជាអ្នកជំនួញដីធ្លីនាពេលចុងក្រោយ។ អ្វីដែលកាន់តែកត់សម្គាល់ គ្រាន់តែមានឱកាស កែប្រែជីវភាពក្នុងនាមជាថៅកែដីភ្លាម អតីតតារាសិល្ប:ជាប្ដីប្រពន្ធមួយគូនេះ ក៏ដំណើរការផលិតកម្មចម្រៀងមួយ ដើម្បីឲ្យតារាក្មេងៗ មួយចំនួន បានបញ្ចេញសំទ្បេង និងបានផលិតបទចម្រៀង ជាសំនៀងរបស់ខ្លួនជាហែរហែរ ដើម្បីរំឭកអាជីពសិល្ប: ដែលអ្នកទាំងពីរប្រាប់ថា គឺជាស្ពានចម្លងជីវិតក្នុងគ្រាក្រ។

ជាក់ស្ដែងក្រោយពីអន្ទងចិត្តមហាជន ឲ្យឃើញពីការប្រឹងប្រែង ក្នុងសិល្ប:តាមរយ: បទ”ទំនួញអកឈ្មោល” លោក គឹម ចាន់រតនា ក៏បញ្ចេញបទ”អូនកូនអ្នកណា?” ដោយជ្រើសយកភរិយាជាតួសម្ដែងផងដែរ។

តន្ត្រីកររូបនេះ បញ្ជាក់ថា លោកបញ្ចេញបទចម្រៀង មិនមែនចង់ល្បី និងចង់ឲ្យមាន ការទាក់ទងលោកឡើងឆាក ដើម្បីបានលុយនោះទេ។ ពោលគឺលោកផលិតបទចម្រៀងដោយបកស្រាយសំនៀងខ្លួនឯង ដោយសារតែស្រលាញ់អាជីពចម្រៀង និងចង់ផលិតបទដែលលោកស្រឡាញ់ ទុកជាអនុស្សាវរីយ៍ប៉ុណ្ណោះ។

លោកថាកាលពីនៅប្រឡូកសិល្ប: លោកគ្រាន់តែជាអ្នកលេងភ្លេងប៉ុណ្ណោះ ចំណែកភរិយាទើបជាអ្នកចម្រៀងអាជីព។ លោក និងភរិយា គម្រោងចេញបទ បកស្រាយរួមគ្នា ក្រោយពីចេញបទ”អូនកូនអ្នកណា” ដែលជាបទសារ៉ាវ៉ាន់ សម្រាប់អបអរបុណ្យអុំទូកនេះផង។

គួរបញ្ជាក់ថា លោក គឹម ចាន់រតនា គឺជាអតីតតន្ត្រីករ ខណ:ភរិយាគឺជាអ្នកចម្រៀង ក្នុងវង់អកកេសមួយ កាលពីប្រមាណ១០ឆ្នាំ ដោយសូម្បីតែឈ្នួលបង់ផ្ទះ ក៏ស៊ឹងមិនចង់មាន។ បច្ចុប្បន្នលោក និងភរិយា គឺជាម្ចាស់ក្រុមហ៑ុន LYK គឹមចាន់រតនា ហ្សាណា ដែលមានគម្រោងដីពុះឡូតិ៍ធំៗ ជាច្រើនគម្រោងន្រកាស លក់នៅស្រុកគងពិសី ក្នុងខេត្តកំពង់ស្ពឺ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.