ផ្ទះ ព័ត៌មានសិល្បៈ និងកម្សាន្ត តារាចម្រៀងខ្ម...

តារាចម្រៀងខ្មែរនៅអាមេរិក អ៊ុក ស្រីឡា ប្រាប់ហេតុផល ចេញបទ”ស្រទ្បាញ់អូនប៉ុណ្ណា”

0

តារាចម្រៀងខ្មែរ រស់នៅសហរដ្ឋអាមេរិក កញ្ញា អ៊ុក ស្រីឡា បានបញ្ចេញមួយបទទៀតហើយ គឺបទ”ស្រទ្បាញ់អូនប៉ុណ្ណា” ដែលស្ទីល និងទឹកដមសំទ្បេងរបស់នាង ស្ដាប់ហើយ ពិតជាប្លែកត្រចៀកមិនណយទេ។ នាងបានបញ្ជាក់ ពីមូលហេតុមួយចំនួន ដែលនាំឲ្យផលិតមួយបទនេះ។

តារាចម្រៀង អ៊ុក ស្រីឡា បានសរសេរក្រោយបទ “ស្រទ្បាញ់អូនប៉ុណ្ណា” ត្រូវបានដាក់បង្ហោះថា “សួស្តីអ្នកទាំងអស់គ្នា! Srolanh Oun Punah (ស្រទ្បាញ់អូនពេលណា?) 🤗❤️🥰😘ទីបំផុតត្រូវបានផ្សាយផ្ទាល់លើយូធូបហើយ។ សូម រីករាយ! កុំភ្លេចជួយ like ផ្តល់យោបល់ចែករំលែកផងណា😘💯🎶💃🏻🎥🎬🔥🇰🇭❤️😘💯🎶💃🏻🎥🎬🔥🇰🇭 បទនេះជាចម្រៀងមួយ ក្នុងចំណោមបទជាច្រើន ដែលខ្ញុំចូលចិត្ត ខ្ញុំតែងតែមានក្ដីស្រម៉ៃថា ថ្ងៃណាមួយ ខ្ញុំនឹងបានបកស្រាយបទនេះ ក្នុងនាមជាតារាចម្រៀងមួយរូប។

ខ្ញុំបានខិតខំយ៉ាងខ្លាំងជាមួយនឹងក្ដីស្រម៉ៃនេះ ទើបខ្ញុំសប្បាយចិត្ត ដែលបានបកស្រាយ បទនេះ ដែលពីមុនខ្ញុំធ្លាប់តែស្ដាប់ ដោយក្ដីស្រទ្បាញ់។ ខ្ញុំពិតជាមានមោទនភាព ណាស់ដែលបានបង្ហាញជូន អ្នកនូវបទចម្រៀងផ្ទាល់ខ្លួនរបស់ខ្ញុំ គឺបទ “ស្រទ្បាញ់អូនប៉ុណ្ណា” ដែលជាបទចម្រៀងល្បី ក្នុងទសវត្សទី៨០ និងដើមទសវត្ស ៩០ ។ ខ្ញុំចង់រក្សាវប្បធម៌របស់យើង ឱ្យនៅស្ថិតស្ថេរជារៀងរហូត ហើយសង្ឃឹមថា បទនេះ នឹងទទួលបានការគាំទ្រ។ ខ្ញុំក៏ពិតជារំភើបផងដែរ ដែលបានរួមការងារជាមួយ លោក ឃាង ដែលជាតារាខ្មែរមកពីរដ្ឋម៉ាសាឈូសេត សម្រាប់បទនេះ។

គួរបញ្ជាក់ផងដែរថា ចម្រៀង Cover “ស្រទ្បាញ់អូនប៉ុណ្ណា” ដែលទើបបង្ហាញខ្លួន គឺជាការដឹកនាំសម្តែងដោយ អ៊ុក ស្រីឡា អ៊ុក ផ្ទាល់ និង លោក អាឡិនហ្សូប៊ែតថេត។ ផលិតដោយ លោក បុទុមផេន ថតដោយ លោក ប៉ូលអ៊ុក និងក្រុមការងារមួយចំនួនទៀត នៅសហរដ្ឋអាមេរិក៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.