ព័ត៌មានជាតិ

លុចស៊ីសតម្លៃជាង២០ម៉ឺនដុល្លារ បើកសុខៗទ្វារឈើរលំកិន ខូចខាត សងសំណង៥០០ដុល្លារ

ភ្នំពេញ: រថយន្តម៉ាកលុចស៊ីស ៤៧០តម្លៃជាង២០ម៉ឺនដុល្លារ ត្រូវទ្វារឈើ ដែលជាកម្មសិទ្ធរបស់ម្ចាស់ហាង Family Mart គ្រួសារតៃវ៉ាន់ទុកផ្អែកបង្គោលភ្លើង រលំកិនរងការខូចខាត។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង១៥នាទីព្រឹក ថ្ងៃទី ៩ខែធ្នូ ឆ្នាំ ២០១៩ ត្រង់ចំណុចមុខ Family Mart គ្រួសារតៃវ៉ាន់ តាមបណ្តោយផ្លូវ២២៥កែងផ្លូវ១១៨ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

រថយន្តរងការខូចខាត ម៉ាកលុចស៊ីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI- 6632 បើកដោយបុរសម្នាក់។

ដំណើររឿង៖ នៅមុនពេលកើតហេតុទ្វារឈើ ដែលគេដោះចេញពីកន្លែងផ្សេង បានយកមកទុកបញ្ឃរផ្អែកបង្គោលភ្លើង ត្រូវបានខ្យល់បក់ប៉ះរលំចំកញ្ចក់ សម្រាប់មើលក្រោយ និងស្កូតទ្វារក្រោយរថយន្តខាងលើ ដែលកំពុងបើកបរ។

ក្រោយកើតហេតុ ម្ចាស់រថយន្ត បានចុះពីលើរថយន្ត សួររកម្ចាស់ទ្វារ ដោយភាគីទាំងពីរ ចរចាសម្រួលគ្នាបញ្ចប់រឿង ភាគីម្ចាស់ទ្វារជាជនជាតិចិន សងថ្លៃខូចខាតចំនួន៥០០ដុល្លារ ទៅភាគីម្ចាស់រថយន្ត៕

មតិយោបល់