ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្រវត្តិចឹងសោះ តារាហ្វេសប៊ុក ម៉ែរួយៗ

មនុស្សម្នាក់ៗមុនក្លាយជាបុគ្គលជោគជ័យ សុទ្ធតែបានហែលឆ្លងកាត់នូវឆាកជីវិត និង រឿងរ៉ាវតស៊ូរាប់មិនអស់។ ងាកមកមើលជីវិតតស៊ូរបស់តារាហ្វេសប៊ុកស្រស់សោភា ម៉ែរួយឯណេះវិញ ក៏មានរឿងកម្សត់មិនខុសគ្នាដែរ។
ម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាងល្បីឈ្មោះរូបនេះ បានផ្លាស់ប្តូរជិវិតយ៉ាងឆាប់រហ័សរយ:ពេលត្រឹមតែមួយឆ្នាំ ប៉ុណ្ណោះ ដោយអាចកសាងជីវិតថ្មីបានដោយមិនគួរឲ្យជឿ ។ មកទល់ពេលនេះម៉ែរួយមានក្រុមហ៊ុនមួយដ៏ល្បីល្បាញ មានលុយ ឡាន វីឡា ដ៏ស្គឹមស្កៃ មានកេរ្តិ៍ ឈ្មោះដ៏ល្បីល្បាញ មានអ្នកគាំទ្រនិង ហ្វេនស្រលាញ់មែរួយរាប់សែននាក់ ។ មែរួយមានឈ្មោះល្បីយ៉ាងខ្លាំងទៅលេីការបង្រៀនច្បាប់ស្រូបទាញ ពង្រឹង ផ្លូវ ចិត្ត មនុស្ស លុបបំបាត់ភាពបាក់ទឹកចិត្ត ជួយឲ្យមនុស្សរឹងមាំ ក្លាហានជំនះរាល់ ឧបសគ្គ ដែលកើតឡើងចំពោះមុខ ឲ្យឈានទៅរកគោលដ៏ធំបំផុតរបស់ខ្លួន ។ ម៉ែរួយ ជាមនុស្ស ដំបូងគេដែលជាអ្នកចែករំលែកច្បាប់ស្រូបទាញដំបូងគេនៅក្នុងប្រទេសកម្ពុជា អាចនិយាយបានថាជាគ្រូដើមនៃច្បាប់ស្រូបទាញ Law Of Attraction នៅកម្ពុជា។
ជីវិតរបស់ម៉ែរួយមុនពេលប្រើប្រាស់ច្បាប់ស្រូបទាញ គឺលំបាកវេទនាណាស់ ខ្លួនជាក្មេងស្រីតូចម្នាក់អាយុត្រឹម ១៧ឆ្នាំ បានបោះបង់ចោលការសិក្សារទៅស៊ីឈ្នួលគេនៅប្រទេសថៃ រយ:ពេល ៥ឆ្នាំ យកលុយមកចិញ្ចឹមគ្រួសារ។ ម៉ែរួយកើតចេញពីត្រកូលអ្នកក្រីក្រនៅតាមខេត្ត កំព្រាឪពុក ថែមទាំងមានបងប្អូនច្រើន និងជំពាក់បំណុលគេរាប់ម៉ឺនដុល្លារ។ ជីវិតដើរដល់ផ្លូវទាល់ តែសំណាងល្អក្រោយម៉ែសម្រេចចិត្តរៀនច្បាប់ស្រូបទាញ លទ្ធផលជោគជ័យក៏កើតមានឡើង។ រយ:ពេលត្រឹម ៦ខែម៉ែរួយមានលទ្ធភាពដោះបំណុល ១០០,០០០ដុល្លារ បានសាងក្រុមហ៊ុន ថែមទាំងមាន កេរ្តិ៍ឈ្មោះ ក្នុងសង្គមហើយក៏ក្លាយជាគ្រូច្បាប់ស្រូបទាញ។ មកទល់ពេលនេះ អ្នកគ្រូបានបង្រៀនច្បាប់ស្រូបទាញរយ:ពេល ២ឆ្នាំ មានកូនសិស្ស រាប់ម៉ឺន នាក់ដែលបានផ្លាស់ប្តូរជីវិតដោយសារមេរៀនច្បាប់ស្រូបទាញរបស់ម៉ែរួយ។ ម៉ែរួយបានអះអាងថា ជីវិតរបស់គាត់មកដល់ចំណុចនេះដោយសារច្បាប់ស្រូបទាញ ហើយម៉ែរួយក៏បានបោះពុម្ពសៀវភៅ មួយក្បាលដែលហៅថា “ សៀវភៅ ១៤ថ្ងៃផ្លាស់ប្តូរជីវិតជារៀងរហូត ” ដែលជាមេរៀនដកស្រង់ពីជីវិតពិតក្នុងការប្រើប្រាស់ច្បាប់ស្រូបទាញបានជោគជ័យផងដែរ ដោយសៀវភៅទ្រឹស្តីនោះ ដើរតួយ៉ាងសំខាន់ក្នុងការផ្លាស់ប្ដូរមនុស្ស៕

មតិយោបល់