ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកសិល្បៈពីរក្រុមប៉ះគ្នាមុននេះ ក្រុមពែកមី អាម៉ាស់មុខក្រោមដៃក្រុមតារាមហាហង្ស

កាលពីល្ងាចថ្ងៃទី២៦ មិថុនា ឆ្នាំ២០២០ មុននេះ ក្រុមបាល់ទាត់តារារបស់ពែកមី និង ក្រុមបាល់ទាត់ដែលចម្រុះដោយតារាៗ របស់ផលិតកម្មមហាហង្ស បានប៉ះគ្នាជាលើកដំបូង ដោយបញ្ចប់ការប្រកួត ក្រុមពែកមី ដែលជាក្រុមបង្កើតមុន និង ល្បីឈ្មោះជាយូរមកហើយ ក្លាតជាអ្នកចាញ់យ៉ាងអាម៉ាស់នៅក្នុងតារាងរបស់វិទ្យាល័យឥន្ទ្រទេវី។

ដ្បិតតែជាតារា តែក្នុងវិស័យបាល់ទាត់ពាក់កណ្ដាលអាជីព ក្រុមបាល់ទាត់មហាហង្សដែលមានឈ្មោះជាផ្លូវការថា Mahahang All Stars FC និងក្រុមរបស់លោកពែកមី ដែលមានឈ្មោះថា Pekmi FC គឺជាក្រុមបាល់ទាត់ដែលមានកេរ្តិ៍ឈ្មោះសំលេង ដោយមានប្រវត្តិយកឈ្នះលើក្រុមជាច្រើន។ ប៉ុន្តែក្រុមតារាទាំងពីរក្រុមមិនធ្លាប់ជួបគ្នានោះទេ បើទៅជាមានព័ត៌មានថាក្រុមលោកពែកមី ប៉ងចង់ប្រកួតជាមួយក្រុមនេះតាំងពី២ឆ្នាំមុន។

យោងតាមការបង្ហោះរបស់លោក ពែកមី បានបង្ហោះថា “ថ្ងៃនចាញ់ក្រុមហាហង្ស ត្រូវមួយកែងប៉ោងភ្នែកទៀត”។ ងាកទៅមើលផេករបស់ផលិតកម្មមហាហង្ស ក៏បង្ហាញពីការអបអរសាទរចំពោះជ័យជម្នះរបស់ខ្លួនលើក្រុមពែកមី ដែលជាក្រុមខ្លាំង និងស្ទើរតែក្លាយជាក្រុមអាជីព ដោយសារតែមានកីឡាករខ្លាំងៗនៅក្នុងនោះផងដែរ។ ប្រភពពីអ្នកទស្សនា បានទម្លាយមកថា មុនបញ្ចប់ការប្រកួត ក្រុមទាំងពីរមិនត្រឹមតែប្រឹងស្វិតស្វាញក្នុងការស្វែងរកគ្រាប់បាល់ប៉ុណ្ណោះទេ តែក៏មានការប៉ះទង្កិចគ្នាតិចតួចផងដែរ។ លោក អ៊ិន សុភិន មិនទាន់អាចសការបកស្រាយបន្ថែមលើជ័យជម្នះនេះទេ ប៉ុន្តែគេមើលឃើញថា ឱកាសយកឈ្នះលើក្រុមពែកមី គឺការបង្កើនមុខមាត់កាន់តែខ្លាំងរបស់ក្រុមនេះ បន្ទាប់ពីក្រុមមហាហង្សបានប្រមូលតារាឲ្យក្លាយជាកីឡាករ ហើយយកឈ្នះលើក្រុមជាច្រើននៅក្នុងវិស័យបាល់ទាត់។

ផ្អែកតាមការប្រកួតជាក់ស្ដែង ក្រុមទាំងពីរក៏ប៉ះគ្នាខុសបច្ចេកទេសខ្លះៗផងដែរ ខណ:ដែលក្រុមមហាហង្សត្រូវគេកត់សម្គាល់ថា លេងត្រូវបច្ចេកទេសបានល្អ លើកលែងតែក្រុមពែកមី ដែលមានកីឡាករខ្លះលេងប្រើកម្លាំង ក្រោយពេលព្យាយាមតាមរកគ្រាប់បាល់មិនទាន់។ ពូរក្រុមនេះ មិនដឹងថានឹងបើកឆាកប៉ះគ្នាជាលើកទី២ពេលណានោះទេ ប៉ុន្តែយោងតាមកីឡាករមួយរូបរបស់មហាហង្ស បានបញ្ជាក់ដោយមិនឲ្យដាក់ឈ្មោះថា ក្រុមមហាហង្សនឹងអាចមិនលែងជាមួយក្រុមពែកមីទៀតនោះទេ ដោយអះអាងថា ក្រុមពែកមីលេងប្រើកម្លាំងនៅអំឡុងនាទីជិតចប់ ធ្វើឲ្យកីឡាករខ្លះក្នុងក្រុមមហាហង្សអន់ចិត្ត។

មតិយោបល់