ព័ត៌មានជាតិ

អាសូរណាស់! បុរសវ័យចំណាស់ម្នាក់ យកដៃប៉ះរបងលួស បណ្តាលឲ្យឆក់ស្លាប់មួយរំពេច

កំពង់ធំ: ថ្ងៃពុធ ២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៦និង៣០នាទីល្ងាច មានករណីខ្សែភ្លើងឆក់ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅចំណុចភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សពជនរងគ្រោះឈ្មោះ យាន ប៊ុយ ភេទប្រុស អាយុ៥៦ឆ្នាំ ។

មូលហេតុ៖ យកដៃប៉ះរបងលួស បណ្តាលឲ្យឆក់ស្លាប់ ។

ករណីខាងលើនេះ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋានបានចុះទៅធ្វើការពិនិត្យសាកសព ជនរងគ្រោះ ។ ក្រោយពីពិនិត្យរួចហើយ បានបញ្ជាក់ថា ជនរងគ្រោះត្រូវខ្សែភ្លើងឆក់បណ្តាលឲ្យស្លាប់ពិតប្រាកដមែន ទើបប្រគល់សពជូនទៅសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់