ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

សឿ សុធារ៉ា បង្ហាញខ្លួនក្នុងMV ថ្មីរបស់ផលិតកម្មឌីភី

ភ្នំពេញ: មកទល់ពេលនេះគេមិនទាន់ឃើញតារាសម្ដែងស្រីល្បីឈ្មោះ អ្នកនាងសឿ សុធារ៉ា រំលេចស្នាដៃថ្មីឡើយទេ ដោយសារតែនាងបញ្ជាក់ថាមិនទាន់ពេលទទួលយកការសម្ដែងពេញលេញ។ យ៉ាងណាមិញកាលពីយប់ថ្ងៃទី១១ តុលាមុននេះ គេឃើញនាងបង្ហាញមុខយ៉ាងក្រឡឺមចេញថត MV ថ្មីរបស់ផលិតកម្មឌីភី ដែលMV បទនេះនឹងគ្រោងបង្ហោះលើនៅលើផេករបស់ផលិតកម្មឌីភី និងYoutube ក្នុងពេលដ៏ខ្លី។

បទចម្រៀងដែលអ្នកនាង សឿ សុធារ៉ា ទទួលសម្ដែងនោះមានចំណងជើងថា«តួនាទីស្វាមី» ដែលបកស្រាយដោយលោក កុយ ស៊ីឌឿន ម្ចាស់ផលិតកម្មឌីភីដោយផ្ទាល់។ បទនេះឆ្លុះបញ្ចាំងពីជីវិតក្រីក្ររបស់ប្ដីប្រពន្ធមួយគូ ដែលចាប់ដៃគ្នាតាំងពីភាពក្រីក្រ ប៉ុន្តែដោយសារការតស៊ូ បានធ្វើឲ្យពួកគេទាំងពីរក្លាយជាអ្នកស្ដុកស្ដម្ភ។ អ៊ីចឹងហើយទើបគេឃើញMV បទនេះ តម្រូវឲ្យសឿ សុធារ៉ា យំយែក និងសម្ដែងជាតួកម្សត់ក្នុងពេលស្ថិតក្នុងជីវភាពក្រលំបាក និងបានប្រែក្លាយជាភរិយាអ្នកមាន រស់នៅឡូយឆាយ ក្រោយពេលស្វាមីទទួលជោគជ័យលើអាជីពការងារ។ បទនេះត្រូវបានគេកត់សម្គាល់ថាមានខ្លឹមសារចាក់ដោតអារម្មណ៍មហាជន និងទទួលបានការគាំទ្រខ្ពស់ តាំងពីបានបង្ហោះជាសំឡេងនៅផេករបស់ឌីភី និងលើ Youtube ។ បទនេះ ក៏ជាបទថ្មីរបស់ផលិតកម្មឌីភី បន្ទាប់ពីបទ«ថែខ្លួនពេលអូនទៅកូរ៉េ» ត្រូវបានទទួលការគាំទ្រនៅលើប្រព័ន្ធYoutube នោះផងដែរ។

លោកកុយ ស៊ីឌឿន បានអះអាងថាបទ«តួនាទីស្វាមី» ជាបទខ្លាំងមួយរបស់ផលិតកម្មឌីភី ទើបតម្រូវឲ្យលោកសម្រាំងយកអ្នកនាងសឿ សុធារ៉ា ដើម្បីរំលេចខ្លួនជាតួឯកនៅក្នុងបទនេះ។ លោកថាអ្នកនាង សឿ សុធារ៉ា នៅតែសម្ដែងបានល្អ បើទោះជាអ្នកនាងខកខានការសម្ដែងអស់មួយរយ:ធំ។ ក្នុងនោះលោកក៏បង្ហាញការកោតសរសើរផងដែរ ដែលតារាស្រីរូបនេះ យល់ព្រមសម្ដែងក្នុងបទចម្រៀងរបស់លោក ដើម្បីរំលេចនូវការសម្ដែងជាថ្មី។

អ្នកនាងសឿ សុធារ៉ា បានអះអាងថា ហេតុផលដែលអ្នកនាងទទួលសម្ដែង MV បទនេះ គឺបន្ទាប់ពីនាងបានស្ដាប់អត្ថបទបទចម្រៀង ហើយយល់ថាបទនេះត្រូវនឹងបរិបទនៅក្នុងសង្គមភាគច្រើន ដែលស្ដែងពីការតស៊ូរបស់ស្វាមីភរិយាគំរូ។ នាងរំពឹងមិនខុសគ្នាថាការសម្ដែងបើកឆាកទំព័រសិល្ប:របស់ខ្លួននឹងមានការចាប់អារម្មណ៍ពីសំណាក់មហាជន នៅពេលMV បទនេះត្រូវបានបង្ហោះជាសាធារណ:។ យ៉ាងណាមិញនាងថាការសម្ដែងបទនេះ ក៏មិនសូវបានត្រៀមខ្លួនជាមុននោះដែរ ដោយសារតែខាងផលិតកម្មទើបតែបានទាក់ទង ហើយក្រោយពីពេញចិត្តបទចម្រៀងក៏មកសម្ដែងដោយគ្មានការគ្រោងទុក។
តោះសាកស្ដាប់បទចម្រៀង«តួនាទីស្វាមី»ដែលសម្ដែងដោយ លោកកុយ ស៊ីឌឿន និងអ្នកនាងសឿ សុធារ៉ា ទៅមើល តើមានខ្លឹមសារ និងអត្ថន័យពីរោះកម្រិតណា?

photo_2016-10-11_23-20-34

photo_2016-10-11_23-20-37

photo_2016-10-11_23-20-38

photo_2016-10-11_23-20-41

photo_2016-10-11_23-20-43

photo_2016-10-11_23-20-45

photo_2016-10-11_23-20-46

photo_2016-10-11_23-20-48

photo_2016-10-11_23-20-50

photo_2016-10-11_23-20-52

photo_2016-10-11_23-20-54

photo_2016-10-11_23-20-56

photo_2016-10-11_23-20-58

photo_2016-10-11_23-21-01

photo_2016-10-11_23-21-03

photo_2016-10-11_23-21-06

photo_2016-10-11_23-30-58

photo_2016-10-11_23-31-00

photo_2016-10-11_23-31-02

photo_2016-10-11_23-31-04

photo_2016-10-11_23-31-06

photo_2016-10-11_23-31-08

photo_2016-10-11_23-31-09

photo_2016-10-11_23-31-11

photo_2016-10-11_23-31-13

photo_2016-10-11_23-31-15

photo_2016-10-11_23-31-17

photo_2016-10-11_23-31-18

photo_2016-10-11_23-31-20

photo_2016-10-11_23-31-22

photo_2016-10-11_23-31-25

photo_2016-10-11_23-31-26

photo_2016-10-11_23-31-29

photo_2016-10-11_23-31-31

photo_2016-10-11_23-31-33

photo_2016-10-11_23-31-35

photo_2016-10-11_23-31-37

photo_2016-10-11_23-31-39

photo_2016-10-11_23-31-41

photo_2016-10-11_23-31-43

photo_2016-10-11_23-31-58

មតិយោបល់