ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឃាតកម្ម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅស្រុកបវេល!

បាត់ដំបង: នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០១៧ កម្លាំងនគរបាលការិយាល័យជំនាញ រួមជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាន នគរបាលស្រុកបវេល បានធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ហៀង វណ្ណា អាយុ ២៨ឆ្នាំ រស់នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ ដំបង ក្នុងករណីជនដៃដល់ប្រព្រឹត្តករណីឃាតកម្ម ទៅលើបុរសជាជនរងគ្រោះឈ្មោះ យុត តុណា អាយុ២២ឆ្នាំ រស់នៅភូមិជ័យជម្នះ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។

ប្រភពដដែលបានបញ្ជាក់ថា ករណីឃាតកម្មដ៏ឃោរឃៅនេះ ទំនងបណ្តាល មកពីជម្លោះនិងស្ថានភាពស្រវឹងស្រាផងដែរ។ ទោះជាបែបណាសមត្ថកិច្ចកំពុងធ្វើការ សាកសួរស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើ ករណីនេះផងដែរ៕

មតិយោបល់