ផ្ទះ ព័ត៌មានជាតិ អ្នកនាំពាក្យ ...

អ្នកនាំពាក្យ PM ផ្ទៃប្រទេស៖ លោកមិនទាន់ទទួលបានព័ត៌មាន អំពីការឃាត់ខ្លួនផ្កាយ៣ កើត ប៉ូលីន ដែលបោកលុយស្ត្រីអនិកជននៅឡើយទេ

0

ភ្នំពេញ: លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងតាម ទូរសព្ទនៅមុននេះបន្តិចថា លោកនៅមិនទាន់ ទទួលបានដំណឹង ពាក់ព័ន្ធ ការឃាត់ខ្លួន លោកឧត្តមសេនីយ៍ឯក កើត ប៉ូលីន នៅឡើយទេ។

បើយោងតាម គណនីហ្វេសប៊ុក ឈ្មោះ Rithymeas Rith ដែលគេដឹងថា ជាគណនីរបស់លោក មាស រឹទ្ធី អគ្គនាយករង ទូរទស្សន៍ហង្សមាស បានបង្ហោះនៅ ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះថា «Pmចាប់ខ្លួនលោកផ្កាយ៣ដែលបោកលុយស្រ្តីនៅអាមេរិកនោះបានហើយ.. »។

សូមជម្រាបជូនថា ការលេចឮដំណឹង ពីការឃាត់ខ្លួន លោកឧត្តមសេនីយ៍ឯក កើត ប៉ូលីន នេះ ក្រោយពីមាន ស្ត្រីខ្មែរអនិកជនអាមេរិកម្នាក់ បានបង្ហោះ វីដេអូ លើគណនីហ្វេសប៊ុក ឈ្មោះ Vanny Heng ដោយអះអាង ភ្ជាប់ជាមួយ ភស្តុតាងផង ថា លោកផ្កយ៣ កើត ប៉ូលីន បានបោកលុយរបស់នាង អស់ចំនួន ៣ម៉ឺនដុល្លារ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.