ព័ត៌មានអន្តរជាតិ

ឆេះនាវាដឹកទំនិញពីរគ្រឿង នៅតំបន់គ្រីមៀ សម្លាប់មនុស្ស ១១នាក់

រុស្ស៊ី: ក្រុមអាជ្ញាធរនិយាយថា យ៉ាងហោចណាស់មនុស្ស ១១ នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងអគ្គិភ័យឆេះនាវាដឹកទំនិញ ដែលមានទង់ជាតិតង់ហ្សានីពីរគ្រឿង នៅសមុទ្រខ្មៅក្បែរច្រក Kerch ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩។

អ្នកជួយសង្គ្រោះរុស្ស៊ី បានព្យាយាមជួយសង្គ្រោះពួកនាវិក ដែលបានលោតចូលក្នុងសមុទ្រ។ ដោយមកទល់ពេលនេះ មនុស្ស ១៤នាក់ហើយ ត្រូវបានគេជួយសង្គ្រោះ។

នាវាមួយគ្រឿង មានផ្ទុកធុងឧស្ម័ន ហើយឆាបឆេះជាអគ្គិភ័យ បន្ទាប់ពីការផ្ទុះមួយ ដែលបានបណ្ដាលឲ្យរាលដាលឆេះដល់នាវាផ្សេងទៀត។

ក្រុមអ្នកជួយសង្គ្រោះ បានរាយការណ៍ថា បានឃើញមនុស្សបីនាក់ទៀត ទំនងជាកំពុងលង់ទឹក ហើយព្យាយាមជម្នះការហែលនៅក្នុងទឹក៕

មតិយោបល់