ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនគួរជឿថា ប្រាសាទ ដាវីន ស្រស់ស្អាតដល់ម្លឹង ក្នុងការបង្ហាញខ្លួនម្ដងនេះ

ក្នុងពេលនេះ តារាម៉ូឌែលល្បីល្បាញ កញ្ញា ប្រាសាទ ដាវីន នៅតែមិនទាន់ទទួលការងារស៊បទាំងស្រុង បន្ទាប់ពីនាងត្រលប់ពីប្រទេសអូស្ត្រាលីនោះទេ ប៉ុន្តែគេកត់សម្គាល់ថា រាល់ពេលនាងបង្ហាញខ្លួនជាមួយការងារសិល្ប:ម្ដងៗ គឺប្លែកភ្នែកជាក់ស្ដែង រូបថតសម្អាងការដែលគេទើបតែឃើញមុននេះបន្តិច សុទ្ធតែធ្វើឲ្យនាងទទួលបានការសរសើរមិនដាច់ពីមាត់ថា ស្រស់ស្អាតខ្លាំង ទាំងឈុតកូនក្រមុំរ៉ូបស និងឈុតប្រពៃណី។

យោងតាមការទម្លាយចេញពីផេកសម្អាងការ ហេង ឡុង ដែលត្រូវគេស្គាល់ថា ជាសម្អាងការជំនាញខាងច្នៃឈុតកូនក្រមុំប្លែកៗល្បីល្បាញនោះ ប្រសាទ ដាវីន ដែលមានឱកាសគ្រងឈុតរបស់សម្អាងការនេះ គឺស្រស់ស្អាតខ្លាំង មិនចាញ់នារីវ័យក្មេងនោះទេ បើទោះជានាងត្រូវគេដឹងថា មានអាយុរៀងក្រែលទៅហើយ។ ប្រឡូកសិល្ប:តាំងពី ១០ឆ្នាំមុន នាងកាន់តែស្អាត កាន់តែក្មេង និងចាយសម្រស់ពីធម្មជាតិលើស ពេលចូលប្រឡូកសិល្ប:ដំបូងៗទៅទៀត។ ឈុតដែលនាងបានគ្រងនៅសម្អាងការ ហេង ឡុង នោះ ក្នុងឈុតបុរាណប្រពៃណី កាន់តែជួយលើកសម្រស់តារាស្រីរូបនេះ ឲ្យប្លែកនឹងសម្រស់ធម្មតារបស់នាងទ្វេដង។ ស្ទើរគ្រប់ឈុត គេឃើញមានការរៀបចំគ្រឿង និងស្បៃ បានល្អឥតខ្ចោះ ទើបធ្វើឲ្យនាងកាន់តែស្រស់ស្អាតខ្លាំង ស៊ីនឹងថ្វីដៃផាត់មុខកូនក្រមុំប្រចាំសម្អាងការហេងឡុង ដែលពិបាករកទឹកដៃអ្នកប្រដូច។ ប្រាសាទ ដាវីន ត្រូវគេសរសើរថា នៅតែជាតារាដែលមានទីផ្សារខ្ពស់ ទើបមានឱកាសបានគ្រងសំលៀកបំពាក់ស្អាតៗបែបនេះ របស់សម្អាងការល្បី ដែលតារាណាក៏ចង់ស្លៀកថតនោះ។

មតិយោបល់