ផ្ទះ ព័ត៌មានជាតិ រថយន្តនីសាន់ព...

រថយន្តនីសាន់ពាក់ស្លាកលេខ ខេមរ:ភូមិន្ទ01 2.7985ពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវអស់២កង់អ្នកបើកគេចខ្លួនបាត់

0

ភ្នំពេញ:បុរស២នាក់បានបើករថយន្តមួយគ្រឿងទំនងជាស្រវឹងស្រាបើកបោះពួយយ៉ាងលឿនបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់២កង់ រថយន្តបែកយ៉ាន់កង់ទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងនៅវេលា ម៉ោង១១និង៣០នាទីយប់ ថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០១៩ស្ថិតតាមបណ្ដោយផ្លូវ
សហព័ន្ធរុស្សី ចំណុចមុខរាជបណ្ឌិតសភា ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។

អ្នកបើករថយន្តបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេបានបើកទ្វារចុះរត់បាត់ស្រមោល។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើក រថយន្ដម៉ាកនីសាន់ ពណ៌ស ពាក់ស្លាកលេខ ខេមរ:ភូមិន្ទ01 2.7985រួមដំណើរដោយបុរស្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទិសដៅពីលិចទៅកើត បោះពួយយ៉ាងលឿន ខណ:មកដល់ចំណុចកន្លែងកើតហេតុខាងលើក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់២កង់ និង រថយន្ត ខ្ទេចខាងមុខ ទៅមុខលែង រួច តែសំណាងល្អមិនមានអ្នកណារងរបួសនោះទេ មួយសន្ទុះក្រោយមកអ្នកបើករថយន្តបង្កបានចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញវាស់វែងស្ទូចយក រថយន្តបង្កទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.