ផ្ទះ ព័ត៌មានជាតិ ឃាត់ខ្លួនបាន១...

ឃាត់ខ្លួនបាន១២នាក់ទាំងយប់រំលងអាធ្រាត្រព្រោះតែ…

0

ព្រះសីហនុ:កាលពីយប់រំលងអាធ្រាត្រថ្ងៃទី២៦ ខែ តុលា ឆ្នាំ ២០១៩ នៅក្រុម៨ភូមិ៣ សង្កាត់លេខ៣ក្រុងព្រះសីហនុ កម្លាំងការិយាល័យនគរបាលជំនាញប្រឆាំងគ្រឿងញៀនស្នងការដ្ឋានខេត្តព្រះសីហនុ បានចុះបង្រ្កាប ករណីចែកចាយជួញដូរនិង ប្រើប្រាសគ្រឿងញៀនមួយករណីឃាត់ខ្លួនបានជនសង្ស័យចំនួន១២នាក់ ប្រុស៨
នាក់ស្រី៤ នាក់។

សមត្ថកិច្ចប្រាប់ថាជនសង្សយ័ទាំង១២នាក់នោះ
១.ឈ្មោះគិវ ណារិន ហៅខ្មៅ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងសំណង់ ទីកន្លែងកំណើត ក្រុងព្រះសីហនុ មានថ្នាំញៀន២១ កញ្ចប់ ទូរស័ព្ទ០១ គ្រឿង ។
២.ឈ្មោះ ម៉ក់ មិនា ប្រុស អាយុ ២០ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីកន្លែងកំណើតក្រុងព្រះសីហនុ មានថ្នាំញៀនចំនួន០៣ កញ្ចប់ ទូរស័ព្ទ ០១ គ្រឿង ។
៣.ឈ្មោះ ខែម លីយ៉ា ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាដក ទីកន្លែងកំណើតខេត្តកំពត។
៤.ឈ្មោះ ភុន សុខេង ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើត ស្រុកព្រៃនប់ខេត្តព្រះសីហនុ។
៥ .ឈ្មោះ ទួច សុខហ៊ីម ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ ទីកន្លែងកំណើត ខេត្តកំពង់ចាម ។
៦ .ឈ្មោះ លឹម ផា ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតខេត្តកំពត ។
៧.ឈ្មោះថន លឹក ប្រុស អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដទីកន្លែងកំណើត ខេត្តតាកែវ ។
៨. ឈ្មោះ ឌុល ហាម៉ាលី ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ ឥស្លាម ទីកន្លែងកំណើតស្រុកព្រៃនប់ខេត្តព្រះសីហនុ ។
៩.ឈ្មោះ សៀង ស្រីនី ស្រី អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរស្រីរកសុីផ្លូវភេទ ទីកន្លែងកំណើតភ្នំពេញ ។
១០. ឈ្មោះគង់ ស្រីកា ស្រីអាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការកន្លែងកម្សាន្ត ទីកន្លែងកំណើត ខេត្តព្រៃវែង ។
១១. នឿន ស៊ីនួន ស្រីអាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការកន្លែងកម្សាន្ត ទីកន្លែងកំណើតខេត្តកណ្កាល។
១២. ឈ្មោះធី ស្រីម៉ី ស្រីអាយុ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការកន្លែងកម្សាន្ត ទីកន្លែងកំណើត ខេត្តត្បូងឃ្មុំ។ វត្ថុតាងដកហូតបានរួមមានម្សៅថ្នាំញៀនចំនួន២៥ កញ្ចប់ ទូរស័ព្ទចំនួន០៨ គ្រឿង៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.